ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
បទវិភាគ
មូលហេតុដែលផ្លូវធ្វើរួចហើយ ឆាប់ខូចទៅវិញ…
27, Jul 2017 ,
3:11 pm
រូបភាព
×
ដោយ:
ថ្មីៗ
ដោយ តូច កុសល ពលរដ្ឋរាជធានីភ្នំពេញ
ដោយមិននិយាយពីផ្លូវនៅតាមបណ្តាខេត្តនានា គេសង្កេតឃើញថា ផ្លូវលំមួយចំនួននៅរាជធានីភ្នំពេញ បន្ទាប់ពីជួសជុល ឬសាងសង់ហើយបានមួយរយៈ ក៏ខូច ឬទ្រុឌទ្រោមទៅវិញ។ តើហេតុអ្វីបានជាផ្លូវទាំងនោះឆាប់ខូចទៅវិញម្ល៉េះ?
ក្នុងនាមជាអ្នករស់នៅទីក្រុងភ្នំពេញជិត៤០ឆ្នាំមកហើយនោះ ខ្ញុំសាកល្បងវិភាគ និងគិតថា វាមានហេតុ និងផលរបស់វា ដែលនាំឲ្យផ្លូវទាំងនោះឆាប់ខូចទៅវិញ។
បញ្ហាទី១ គឺដោយសារគុណភាពជួសជុល ឬសាងសង់មិនល្អតែម្តង។ ទី២ ដោយសារការជួសជុលទើបបានមួយរយៈ ក៏ស្រាប់តែមានគេមកជីកដីធ្វើលូ ឬជីកដីដាក់បណ្តាញខ្សែកាប ឬខ្សែភ្លើង។ ទី៣ គឺដោយសាររថយន្តធុនធ្ងន់មួយចំនួនដឹកទំនិញធ្ងន់ចូលភ្នំពេញកំទេចផ្លូវ និងទី៤ គឺដោយសារអ្នកជួសជុល ឬសាងសង់ផ្លូវធ្វើខុសបច្ចេកទេស មានន័យថា ជួសជុល ឬសាងសង់ឲ្យមានទឹកដក់នៅកណ្តាលផ្លូវ ចំហៀងផ្លូវ។ល។
ម្យ៉ាងទៀត តាមការសង្កេតរបស់ខ្ញុំ ពេលខ្លះ ការជួសជុលផ្លូវបិទច្រកទឹកបង្ហូរចូលលូក៏មានដែរ។ ចំណុចចុងក្រោយនេះ កើតមានច្រើនណាស់នៅទីក្រុងភ្នំពេញ។ ការដក់ទឹកលើផ្លូវដែលបណ្តាលមកពីការបិទផ្លូវទឹកចូលលូ ឬបណ្តាលមកពីការជួសជុលទ្រូងផ្លូវមិនល្អ បង្កឲ្យផ្លូវឆាប់ខូចទៅវិញ។
បើតាមខ្ញុំគិត ប្រសិនបើក្រុមជំនាញជួសជុលផ្លូវធ្វើការហ្មត់ចត់ បូកផ្សំនឹងក្រុមត្រួតពិនិត្យធ្វើការហ្មត់ចត់ ហើយគ្មានការលួចគុណភាពផ្លូវ ពេលនោះ ផ្លូវដែលជួសជុលហើយ ឬសាងសង់ហើយ ពិតជាមិនងាយខូចទៅវិញឡើយ។ សូមមេត្តាអាជ្ញាធរពាក់ព័ន្ធជួយធ្វើយ៉ាងណាត្រួតពិនិត្យការជួសជុល ឬកសាងផ្លូវឲ្យមានគុណភាព ពោល គឺចៀសវាងការបំផ្លាញថវិកាជាតិ។ ការបំផ្លាញថវិកាជាតិ វាគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម