ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ជាសមាជិកព្រឹទ្ធសភាដំបូងដែលទៅលើកទឹកចិត្តទាហានកំពុងច្បាំងនៅ Marawi
31, Jul 2017 ,
5:56 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
Manny Pacquiao បានធ្វើដំណើរទៅលើកទឹកចិត្តកងទ័ព ដែលកំពុងធ្វើសង្គ្រាមប្រឆាំងភេរវកម្មនៅទីក្រុង Marawi ដោយផ្ទាល់កាលពីថ្ងៃសៅរ៍ ទី២៩ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់ Rappler។
កំពូលអ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Pacquiao បានធ្វើទស្សនកិច្ចទៅកាន់ក្រុងម៉ារ៉ាវី ដែលស្ថិតនៅលើកោះមិនដាណាវ ប្រទេសហ្វីលីពីន ដើម្បីជំរុញក៏ដូចជាលើកទឹកចិត្តដល់កងកម្លាំងនៅទីនោះ ដែលកំពុងថមថយកំលាំងប្រយុទ្ធជាមួយក្រុមភេរវជន។
អ្នកប្រដាល់ វ័យ៣៨ឆ្នាំរូបនេះបានចំណាយពេលផ្ទាល់ខ្លួន និងប្រគល់អំណោយបន្តិបន្តួចដល់ទាហានដែលកំពុងឈរជើងនៅទីនោះ ហើយនិងចែករំលែកសាររបស់គេដោយភ្ជាប់ខ្លួនជាមួយក្រុមកងទ័ពថែមទៀតផង។
Pacquiao គឺជាសមាជិកព្រឹទ្ធសភាទីមួយហើយដែលបានមកកាន់ក្រុងម៉ារ៉ាវី ចាប់តាំងពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងភេរវករអស់រយៈពេល ៣ខែមក ពោលគឺតាំងពីថ្ងៃទី ២៣ ខែឧសភាមកម្លេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា
ក្រុមភេរវជន Maute ដែលមានភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ
បានវាយប្រហារនិងដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីនេះ។ បើគិតមកដល់ឥឡូវនេះ សមរភូមិប្រយុទ្ធនេះមានអាយុកាល ៣ខែមកហើយ។ ប៉ុន្តែកងកម្លាំងសន្តិសុខហ្វីលីពីននៅបន្តហ៊ុមព័ទ្ធ និងប្រយុទ្ធសស្រាក់សស្រាំដើម្បីកម្ចាត់ក្រុមភេរវជននៅឡើយ។ ទាហាននៅបន្តប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងវាយប្រហារតាមផ្លូវអាកាសរៀងរាល់ថ្ងៃដើម្បីកម្ទេចសម្បុកក្រុមភេរវជន។
តាំងពីមានការប្រយុទ្ធគ្នាមក មនុស្សយ៉ាងហោចណាស់ ៥០០នាក់បានស្លាប់ក្នុងចំណោមនោះមានជនស៊ីវិល៤៥នាក់ និងកងកម្លាំងប្រដាប់អាវុធ១០៥នាក់ផងដែរ។ គេរំពឹងថា ការប្រយុទ្ធគ្នានេះអាចនឹងត្រូវបន្តអូសបន្លាយជាច្រើនខែទៅមុខទៀតព្រោះប្រធានាធិបតីហ្វីលីពីនបានដាក់បទបញ្ជាឲ្យទាហានបញ្ចៀសឲ្យបានការវាយប្រហារដែលអាចគំរាមកំហែងជីវិតជនស៊ីវិល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Marawi
Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម