កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កំពុង​ដើរ​តាម​គន្លង Messi ទោះ​បដិសេធ​បទ​ចោទ​បន្លំ​ពន្ធ ១៧​លាន​ដុល្លារ ជា​លើក​ទី​២
01, Aug 2017 , 5:03 pm        
រូបភាព
Cristiano Ronaldo បាន​បដិសេធ​លាក់បាំង​ប្រាក់ចំណូល​រាប់លាន​ដុល្លារ​នៅពេល​បង្ហាញខ្លួន​ក្នុង​តុលាការ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ក្រោម​បទ​ចោទ​គេចវេះ​ពី​ការបង់ពន្ធ​ក្នុង​រង្វង់​ទឹកប្រាក ១៧.៣​លាន​ដុល្លារ​អាមេរិក​។​



​សារព័ត៌មាន Rappler បាន​ផ្សាយ​ថា ក្រោយពី​ព្រះរាជអាជ្ញា​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចោទប្រកាន់​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ថា​មិនបាន​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក​គិត​ចាប់តាំងពី​ឆ្នាំ ២០១០ មក​នោះ ពេលនេះ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Real Madrid បាន​ច្រាល​ចោលការ​ចោទប្រកាន់​នេះ និង​ជាការ​បដិសេធ​លើក​ទី​២​ផងដែរ​។​

​នៅក្នុង​សវនាការ អតីត​កីឡាករ Manchester United វ័យ​៣២ ឆ្នាំ​បាន​ប្រាប់​តុលាការ​ថា​៖«​ខ្ញុំ​មិនដែល​លាក់បាំង​អ្វី​ទាំង​អស់ហើយ​ខ្ញុំ​ក៏​មិនមាន​ចេតនា​គេចវេះ​ពី​ការបង់ពន្ធ​នេះដែរ​។ ខ្ញុំ​តែងតែ​បង់ពន្ធ​តាម​ប្រាក់ចំណូល​របស់ខ្ញុំ​ជានិច្ច ព្រោះ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​នោះទេ​»​។​

​ក្នុងនាម​ជា​អត្ត​ព​លិ​កមាន​ប្រាក់ខែ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​រហូតដល់ ៩៣​លាន​ដុល្លារ​កាលពី​រដូវ​កាល ២០១៦-២០១៧ ដែល​ចាត់តាំង​ដោយ​ទស្សនា​វ​ដ្តី Forbes រូបនេះ​គឺជា​កីឡាករ​បាល់ទាត់​ចុងក្រោយ​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​បង់ពន្ធ​នៅ​អេ​ស្ប៉ា​ញ​នេះ បន្ទាប់ពី​សមា​ជិ​ក្រុម​របស់ Barcelona ពីររូប Lionel Messi និង Neymar Jr.​។​

Ronaldo ត្រូវបាន​គេ​មើលឃើញថា កំពុង​ដើរ​តាម​គន្លង​របស់ Lionel Messi ដែល​ត្រូវបាន​ជាប់ទោស​រយៈពេល ២១​ខែ ក្រោម​បទ​ចោទ​ដូចគ្នានេះដែរ​កាលពី​ឆ្នាំមុន ក្នុង​រង្វង់​ទឹកប្រាក់​ជិត ៥​លាន​ដុល្លារ​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com