ជាតិ
សិល្បះ
ស្តាប់​បទ​«​ក្រសាំងទាប​» នៃ​វង់ភ្លេង​មហោរី​កាលពី​សម័យ​បារាំង​
06, Jun 2020 , 5:50 pm        
រូបភាព
ដោយ: រួបរួម
​បទ​ចម្រៀង​ប្រពៃណី​ដែលមាន​ចំណងជើង​ថា «​ក្រសាំងទាប​» ត្រូវបាន​រក្សាទុក​នៅក្នុង​សារមន្ទី Musee de la Parole et du Geste នៃ​សាកលវិទ្យាល័យ​ប៉ារីស​។ យោងតាម​បណ្ណាល័យ​ជាតិ​បារាំង Gallica បទ​នេះ ច្រៀង​ដោយ​អ្នកចម្រៀង​ស្ត្រី​ម្នាក់​ឈ្មោះ Nouy នៃ​វង់ភ្លេង​មហោរី  កាលពី​សម័យ​បារាំង​។​



សូមស្តាប់សំឡេង៖




​ឯកសារ​ជា​សំឡេង​នេះ ត្រូវ​បានបង្ហាញ​នា​ពិ​ព័រ​ណ៌ Exposition Coloniale Internationale កាលពី​ឆ្នាំ​១៩៣១ នៅ​សារមន្ទីរ Musee de la Parole et du Geste ។ វា​ស្ថិតក្នុង​សំណុំ​ឯកសារ​ស្រាវជ្រាវ Asie Indochine ចន្លោះ​ពី​ឆ្នាំ​១៨៨៧ ដល់​ឆ្នាំ​១៩៥៤ ។​

​ឧបករណ៍​ភ្លេង​ដែល​ប្រគំ​នៅក្នុង​បទ «​ក្រសាំងទាប​» នេះ រួមមាន រនាតឯក ឈឹង ខ្លុយ ទ្រអ៊ូ ទ្រឆេ​។ បទ​នេះ ត្រូវបាន​ថត​ដើម្បី​តម្កល់​ជា​ទុកជា​ឯកសារ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៣១ ៕





​ប្រភព​៖ gallica.bnf.fr


Tag:
 ឯកសារ​សិល្បៈ​
  ក្រសាំងទាប​
 ​សម័យ​បារាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com