ខ្មែរក្រហម
ជាតិ
ជប៉ុន ផ្តល់ថវិកាជាង ១.២លានដុល្លារបន្ថែមទៀត ដល់សាលាក្តីខ្មែរក្រហម រូបភាពពីហ្វេសបុក សាលាក្តីខ្មែរក្រហម
× ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហម បានទទួលជំនួយផ្នែកថវិកាជាង ១.២លានដុល្លារបន្ថែមទៀត ពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានឲ្យដឹងថា ការផ្តល់ថវិកានេះ គឺដើម្បីបន្តជួយទ្រទ្រង់ដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖«ការជ្រោមជ្រែងដល់សាលាក្តីខ្មែរក្រហម គឺដោយសាររដ្ឋាភិបាលជប៉ុន ផ្អែកលើទស្សនៈចំនួនបី។ ទីមួយ ការកាត់ក្តីខ្មែរក្រហម គឺដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវអំពើឃោរឃៅ ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ ទីពីរ សាលាក្តីខ្មែរក្រហម នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ទីបី សាលាក្តីខ្មែរក្រហម នឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
រដ្ឋាភិបាលជប៉ុន តែងផ្តល់ជំនួយផ្នែកថវិកាដល់សាលាក្តីខ្មែរក្រហម ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២00១មក។ រហូតមកដល់ពេលនេះ ថវិកា ដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ឲ្យសាលាក្តីខ្មែរក្រហម មានចំនួនជាង ៨៦លានដុល្លារហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌ មានខាងលើដដែល៕
Tag:
ជប៉ុន
ផ្តល់ជំនួយ
សាលាក្តីខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com