កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នឹង​ទទួលបាន​១​អាទិត្យ​ជាង ១​លាន​ដុល្លារ ឬ ៥៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ នៅ PSG
03, Aug 2017 , 11:11 am        
រូបភាព
 
​ក្នុង​មួយ​សប្តាហ៍ Neymar ទទួលបាន​ជាង ១​លាន ២​ម៉ឺន​ដុល្លារ ឬ ៥៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ នៅពេល​បញ្ចប់​ការផ្ទេរ​ពី FC Barcelona ទៅ Paris St-Germain ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក​។​


 
​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​នេះ បាន​យល់ព្រម​លក្ខ​ណ្ឌ​ផ្ទាល់ខ្លួន​រួចរាល់​ហើយដោយ​ចុះកិច្ចសន្យា​រយៈពេល ៥​ឆ្នាំ​សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង​នេះ​។​
 
​ក្រុម​អ្នកមាន​បារាំង Paris St-Germain នឹងត្រូវ​ចំណាយ​ប្រាក់​កប់​ពពក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​រហូត ២៦១​លាន​ដុល្លារ ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា​របស់ Neymar ពី Barcelona ដែល​នៅជាប់​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២២​។​
 
 សរុបទៅ​ក្លិប​ដែលមាន​សេដ្ឋី​ប្រេង​ជា​ម្ចាស់​នេះ និង​ត្រូវ​ចំណាយ​រហូតដល់ ៥២៨​លាន​ដុល្លារ សម្រាប់​អតីត​សមាជិក​ក្រុម Santos ក្នុង​រយៈពេល ៥​ឆ្នាំ​ដំបូង​។​
 
​សូមបញ្ជាក់ថា Neymar បានធ្វើ​ដំណើរ​ទៅ​ទីលាន​ហ្វឹកហាត់​នៅ​ថ្ងៃ​ពុធ ទី​២ ខែសីហា ជាមួយ​ឪពុក និង​អ្នកតំណាង​របស់ខ្លួន​ហើយ​បាន​ប្រាប់​មិត្ត​រួម​ក្រុម និង​ក្លិប​អ្នកមាន​បុណ្យ​ថា​រូបគេ​ចង់​ចាកចេញ​។ តារា​ឆ្នើម វ័យ​២៥​ឆ្នាំនេះ ត្រូវបាន​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ Barcalona លោក Ernesto Valverde ផ្តល់​ការអនុញ្ញាត​ឲ្យ​សម្រាក​ពី​ការហ្វឹកហាត់​ដើម្បី​គិតពី​អនាគត​របស់គេ​៕
 
 

Tag:
 បាល់ទាត់​
  Neyma
 r Barcelona
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com