ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណង់ដូ សុំ​ឈប់​ធ្វើ​ប្រធាន​បក្ស​សំបុក​ឃ្មុំ ព្រោះ​លទ្ធផល​បោះឆ្នោត​ឃុំ មិន​ដូច​ការរំពឹងទុក​
04, Aug 2017 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ម៉ម សូណង់ដូ បាន​សុំលាលែង​ពី​តួនាទី​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ នេះ​បើតាម​យោងតាម​លិខិត​ដែល​លោក​ផ្ញើ​ទៅកាន់​សមាជិក​គណៈកម្មកា​រ​អចិន្ត្រៃយ៍​បក្ស​នា​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧​។​



​លោក ម៉ម សូណង់ដូ បាន​ភ្ជាប់​ហេតុផល​នៃ​ការស្នើ​សុំលាលែង​របស់ខ្លួន​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លងមក ដោយ​លោក​បាន​គូសបញ្ជាក់ថា លទ្ធផល​មិនបាន​ដូច​ការរំពឹងទុក​។​

«​ខ្ញុំ​បានធ្វើ​ការពិចារណា ហើយ​សម្រេច​លាលែង​ពី​តួនាទី​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ខ្ញុំ​ទុកពេល​វេលា​មួយខែ​ដើម្បី​ផ្តល់ជូន​សមាជិក​គណៈកម្មកា​រ​អចិន្ត្រៃយ៍ រក​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់ ស្របទៅតាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​បក្ស​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ម សូណង់ដូ ដែល​បច្ចុប្បន្ន​មាន​វ័យ​៧៥​ឆ្នាំ​។​

​នា​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងមក គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​អាសនៈ​តែ​១​គត់ ដោយ​លោក យឹម យី បាន​តំណែង​ជំទប់​ទី​២​នៅ​ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​៕

​សូម​រង់ចាំ​អាន​បទ​សម្ភាស​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ម៉ម សូណង់ដូ បន្ថែមទៀត​



Tag:
 សំបុក​ឃ្មុំ​
  ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com