ជាតិ
សង្គមជាតិ
ប្រវត្តិនំបញ្ចុកខ្មែរ នៅក្នុងប្រទេសជប៉ុន…
×
ភ្នំពេញ៖ ប្រវត្តិនំឧឌុង ឬនំបញ្ចុកខ្មែរនៅជប៉ុន។ នៅក្នុងតំបន់មួយ នៃទីក្រុង ឃីតាក់ឃ្យូស៊ូ មានហាងអាហារពេលយប់មួយឈ្មោះថា ឧឌុង។ ម្ហូប ឧឌុង ជាសរសៃរវែងៗ ស្រដៀងគ្នានឹងនំបញ្ចុករបស់ខ្មែដែរ ប៉ុន្តែ មានសរសៃធំ ជាងនំបញ្ចុកបន្តិច និងមានពណ៌លឿង។ ម្ហូប ឧឌុង នេះ ជនជាតិជប៉ុន បានយកតាមលំនាំនំ បញ្ចុកខ្មែរ។
គេតំណាលថា កាលពីសម័យសាមូរ៉ៃ ប្រហែលជាស្ថិតនៅសតវត្សរ៍ទី១៧ មានប្រុសៗជនជាតិជប៉ុនមួយចំនួន បានរត់គេចខ្លួនពីការតាមយារយីរបស់ពួកសាមូរ៉ៃ ហើយមករស់នៅក្បែរភ្នំឧដុង្គ។ ពេលពួកគេមកដល់ឧដុង្គ ជនជាតិជប៉ុនទាំងនេះ ត្រូវបានបងប្អូនខ្មែរផ្តល់នំ បញ្ចុកឲ្យហូប ដើម្បីសម្រន់ការឃ្លាន។ បន្ទាប់មក ក្រោយពេលពួកសាមូរ៉ៃ ដួលរលំទៅ ជន ជាតិជប៉ុនទាំងនេះ បានត្រឡប់ទៅជប៉ុនវិញ ហើយបាននាំយកឈ្មោះនំបញ្ចុកខ្មែរនេះទៅធ្វើ ដើម្បីទទួលទានផង ដើម្បីជាការនឹកគុណដល់ខ្មែរផង តែពួកគេមិនដឹងថាឈ្មោះនំនេះត្រូវហៅដូចម្តេច? ពួកគេក៏សន្មត់ឈ្មោះនំបញ្ចុកថា ឈ្មោះឧដុង្គ (ឧឌុង)ទៅ ព្រោះពួកគេបានហូបនំបញ្ចុកនៅជាយក្រុងឧដុង្គ។
រឿងនំបញ្ចុកខ្មែរ ឬរឿងនំឧឌុង របស់ជប៉ុននេះ តាមមើលអាចនឹងមានរឿងវែង ឆ្ងាយ ជាងនេះទៅទៀត៕
ដោយ ពៅ សុខ
© រក្សាសិទ្ធិដោយ thmeythmey.com