រថយន្ត
អត្ថបទពាណិជ្ជកម្ម
ដើមកំណើត​ដំបូង​របស់​រថយន្ត Ford Pickup
07, Aug 2017 , 1:48 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ កក្កដា ១៩១៧ រយៈកាល​១០០ ឆ្នាំមុន ក្រុមហ៊ុន​Ford​បាន​បង្កើត​នូវ​ការច្នៃប្រឌិត​ថ្មី​មួយ និង​បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ទាំងស្រុង​នៅក្នុង​វិស័យ​រថយន្ត តាំងពី​ពេលនោះ​មក​។ គ្រប់យ៉ាង​បានចាប់ផ្ដើម​ពី​រថយន្ត​ម៉ូ​ដែល TT ដែលជា​ម៉ូ​ដែល​រថយន្ត​ដែល​កើតចេញពី​ម៉ូ​ដែល T ទទួលបាន​ភាពជោគជ័យ​អស់​រយៈពេល​ជាង​មួយ​សតវត្ស​មកហើយ និង​បាន​ក្លាយជា​ម៉ាក​រថយន្ត​លក់ដាច់​បំផុត​នៅលើ​ពិភពលោក​ផងដែរ​។​
 
​ប៉ុន្មាន​ឆ្នាំ​មកនេះ​រថយន្ត Ford trucks ត្រូវបាន​ប្រើប្រាស់​ដោយ​អ្នកចម្ការ ទាហាន អ្នកធ្វើការ​សំណង់ និង​អ្នកបើកបរ​ប្រណាំង​ជាដើម​។ ដោយសារតែ​សមត្ថភាព​និង​ភាពជឿជាក់ បាន​ជំរុញ​ឱ្យ​ការលក់​របស់​ក្រុមហ៊ុន​រថយន្ត Ford ឈរ​មុខ​គេ​ជានិច្ច​។

​ប៉ុន្តែ​សមិទ្ធផល​ទាំងនេះ​មិនមែន​កើតឡើង​ក្នុងពេល​តែមួយ​យប់​នោះទេ​។ ភាពជោគជ័យ​នេះ​គឺ​បានមកពី​ការចំណាយ​ពេលវេលា​យ៉ាង​ស្វិតស្វាញ ធ្វើយ៉ាងណា​ដើម្បី​ប្រែក្លាយ​ទស្សនៈវិស័យ​ដែល​គេ​មាន​ឲ្យ​ទៅជា​សមិទ្ធផល​នៃ​ការច្នៃប្រឌិត​ថ្មី រួមជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ផលិត​នូវ​រថយន្ត​មួយ ដែលមាន​សម្ថ​ត​ភាព​លើសពី​អ្វីដែល​អ្នក​បាន​រំពឹងទុក​។​

​លោក Robert Kreipke អ្នក​ប្រវត្តិវិទូ​នៃ​រថយន្ត Ford បាន​មានប្រសាសន៍ថា​៖ ក្រោយពី​បានឃើញ​រថយន្ត​ប្រភេទ Utes និង​ប្រភេទ Pickups ក្រុមហ៊ុន​រថយន្ត Ford បានធ្វើការ​ផ្លាស់ប្តូ​រទ​ស្សនៈ​របស់ខ្លួន​ចំពោះ​រថយន្ត​ប្រភេទ Truck ដោយ​កាលពីមុន​រថយន្ត​ប្រភេទ​នេះ​ប្រើប្រាស់​ក្នុង​ការងារ​ធ្ងន់ៗ ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន Ford បានធ្វើ​ការកែច្នៃ និង​ប្រែក្លាយ​រថយន្ត​ប្រភេទ Truck សម្រាប់​បម្រើ​ការងារ​ធ្ងន់​ផង និង​ជា​រថយន្ត​គ្រួសារ​ផង​។​


 
​លោក​បាន​បន្តទៀតថា​៖«​ម្យ៉ាងវិញទៀត រថយន្ត​នេះ​បាន​បំផុសគំនិត​ឈានទៅដល់​ការវិវត្តន៍​នៃ​រថយន្ត​ប្រភេទ F-Series និង Ford Ranger ជាដើម ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅ​ទីផ្សារ​ទូទាំង​ពិភពលោក​។​”

​កាល​ឆ្នាំ 1976 អ្នកនិពន្ធ របស់​ទស្សនាវដ្ដី Ford Truck បាន​សរសេរ​ពាក្យ​សាមញ្ញ​បី​ម៉ាត់ “Built Ford Tough”  ដែល​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Ford ក្នុងការ​បង្កើត​រថយន្ត​ដែល​រឹងមាំ​ប្រកបដោយ​ថាមពល និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។​

​បន្ទាប់មកទៀត​ក៏​ឈានដល់​ការចាប់​កំណើត​នៃ​រថយន្ត Ford Ranger ដែលជា​រថយន្ត ភី​ក​អាប់ (Pickup) ជំនាន់​ដំបូង​ដែល​បានដាក់​បង្ហាញ​នៅ​អា​មេ​រិច​ខាងជើង​ក្នុង​ឆ្នាំ​1982​។​

​រថយន្ត Ford Ranger ជា​រថយន្ត​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​អា​មេ​រិច និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជា​រថយន្ត Pickup ដែលមាន​ភាពរឹងមាំ និង​មាន​ភាព​ឆ្លាត​វៃ​លើសគេ និង​លក់ដាច់​បំផុត​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន​រថយន្ត​នេះ​គឺ​លក់ដាច់​បំផុត​នៅ​ទ្វីបអឺរ៉ុប​អាហ្វ្រិក​ខាងត្បូង ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​ទីផ្សារ​អាស៊ាន​មួយចំនួន​ដូចជា វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា​។​


 
​ប៉ុន្មាន​ឆ្នាំក្រោយ​មកទៀត ក្រុមហ៊ុន Ford បាន​បន្ត​ការច្នៃប្រឌិត និង​សិក្សា​ទៅលើ​រថយន្ត​ប្រភេទ Truck កាន់តែ​ស៊ីជម្រៅ និង​បាន​បង្កើតឡើង​នូវ​រថយន្ត F-150 SVT Raptor ក្នុង​ឆ្នាំ 2009​។ រថយន្ត​ប្រភេទ​នេះ ក៏បាន​ក្លាយជា​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ជាពិសេស​គឺ​រថយន្ត F-150 Raptor ជំនាន់​ថ្មី​ឆ្នាំ​២០១៧ ដែល​ទើបតែ​សម្ពោទ​ដាក់លក់​នៅក្នុង​ទីផ្សារ​នាពេល​ថ្មីៗ​នេះ​។​



​ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បាន​បញ្ជាក់​ផងដែរ​ថា រថយន្ត Ford Ranger នឹងត្រូវ​ដាក់លក់​នៅក្នុង​ទីផ្សារ​រថយន្ត​ធំ​បំផុត​របស់​ពិភពលោក ក្នុង​ឆ្នាំ​ក្រោយនេះ​។​

​យើង​ឃើញថា​ការ​រចនា អនុភាព និង​សមត្ថភាព​របស់​រថយន្ត Ford Trucks បាន​ផ្លាស់ប្តូរ​ទាំងស្រុង​បើ​ប្រៀបធៀប​ទៅនឹង​រថយន្ត Ford Model TT កាលពី​100 ឆ្នាំមុន​។ ក៏ប៉ុន្តែ​ការប្ដេជ្ញាចិត្ត​និង​គោលដៅ​របស់​ក្រុមហ៊ុន Ford មិនបាន​ផ្លាស់ប្ដូរ​ឡើយ ពួកគេ​នៅតែ​បន្ត​សិក្សា​និង​ផលិត​នូវ​រថយន្ត​ដែលមាន​សម្ថ​ត​ភាព លើសពី​ការរំពឹងទុក​របស់​អ្នកជា​និច្ច​។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com