ជាតិ
រថយន្ត
អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Mercedes-Benz​នៅ​កម្ពុជា ដែល​ទទួល​«​ពានរង្វាន់​មាស​»​ផ្នែក​បរិស្ថាន​
07, Aug 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Mercedes-Benz ដែល​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ជា​អគារ​ដ៏​ទំនើប​មួយ ដែល​ទទួលបាន​លេខ ១ «​ពានរង្វាន់​មាស​»​ផ្នែក​បរិស្ថាន​(​អគារ​បរិស្ថាន​)​។ ពានរង្វាន់​នេះ ត្រូវបាន​ផ្តល់​ឲ្យ ដោយ​ក្រុមប្រឹក្សា​វាយតម្លៃ​អគារ​បរិស្ថាន​របស់​ស​ហ​រដ្ឋ​អាមេរិក ដែលជា​សមាគម​ឯករាជ្យ​មួយ​បំពេញការងារ​លើ​ការវាយតម្លៃ​អគារ​បរិស្ថាន នៅ​ទូទាំង​ពិភពលោក  នៅ​ឆ្នាំ​២០១៧ នេះ​។



​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Mercedes-Benz  ជា​អគារ​ដ៏​ទំនើប​មួយ​ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី LEED ដោយមាន​ការទទួលស្គាល់​ពី​ក្រម​ប្រឹក្សា​អគារ​បរិស្ថាន​នៅ​សហរដ្ឋអាមេរិក ដែលជា​សមាគម​ឯករាជ្យ​មួយ​បំពេញការងារ​លើ​ការវាយតម្លៃ​អគារ​បរិស្ថាន នៅ​ទូទាំង​ពិភពលោក​។ អគារ​ដ៏​ប្រណិត​នេះ ត្រូវបាន​បើកសម្ពោធ កាលពីដើម​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។ សូមបញ្ជាក់ថា នាពេល​បច្ចុប្បន្ន មាន​អរ​គារ​តែ​៥​ប៉ុណ្ណោះ​នៅ​កម្ពុជា ដែល​ទទួលបាន​វិញ្ញាបនបត្រ LEED ខណៈ​មាន​មជ្ឈមណ្ឌល​លក់​រថយន្ត​មិន​ដល់​១០០​ផង​នៅ​ទូទាំង​ពិភពលោក ដែល​ទទួលបាន​ការទទួល​ស្គាល់ ថា​ជា​អគារ​ជួយ​ដល់​បរិស្ថាន​បែបនេះ​។



​ជាមួយនឹង​គោលដៅ​ដ៏​ជាក់លាក់ ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា​(SAC) បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​នាំចូល​រថយន្ត​ទី​១ នៅ​កម្ពុជា ដែល​ទទួលបាន​ការទទួល​លើ​គុណភាព​អគារ និង​ជា​មជ្ឈមណ្ឌល​តាំង​លក់​រថយន្ត​ដ៏​ល្អ​លើសគេ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ឈានមុខ​គេ​ស្របទៅតាម​ស្តង់ដារ​ដែល​ក្រុមហ៊ុន​លក់​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍​(Mercedes-Benz) គួរតែ​ធ្វើ​។



​នៅទីនេះ​បាន​ប្រើប្រាស់​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន និង​មាន​កម្លាំង ១០០ គីឡូវ៉ាត់ ដែល​អាច​ផលិត​ថាមពល​បាន​រហូតដល់ ៣០​ភាគរយ នៃ​តម្រូវ​ការសរុប​របស់​ក្រុមហ៊ុន​។ ជាងនេះទៅទៀត វា​ក៏មាន​មុខងារ​ជួយ​កាត់​បន្ថយកម្តៅ​ដែល​ជះ​មកលើ​ផ្ទៃ​ដំបូង​អគារ និង​ក៏​រួមចំណែក​ក្នុងការ​សន្សំសំចៃ លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ផងដែរ​៕








Tag:
 អគារ​
  Mercedes-Benz
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com