ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ ២០២៥ ពលរដ្ឋកម្ពុជានឹងកើតជំងឺទឹកនោមផ្អែមជាង៦០ម៉ឺននាក់
09, Aug 2017 ,
8:59 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម ជាជំងឺមួយប្រភេទ ស្ថិតក្នុងប្រភេទជំងឺដែលមិនឆ្លង។ នៅក្នុងបទបង្ហាញដែលផ្តល់ដោយអ្នកស្រី វេជ្ជបណ្ឌិត កើត ពេជ្រចិន្តា អនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ជំងឺទឹកនោមផ្អែមនៅកម្ពុជា កើនឡើងប្រមាណ៧ម៉ឺននាក់ នៅចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០០៧ ។ ក្រសួងសុខាភិបាល បានប៉ានស្មានថាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជា នឹងកើនដល់ជាង៦០ម៉ឺននាក់ នៅ២០២៥ ។
ជំងឺមិនឆ្លង រួមមានជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម និងកំពុងបង្កជាកង្វល់សម្រាប់សាធារណជន។
ក្នុងកិច្ចប្រជុំស្តីពី បេសកកម្មរួមគ្នារបស់ក្រុមការងារអន្តរស្ថាប័ននៃអង្គការសហប្រជាជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា អ្នកស្រី វេជ្ជបណ្ឌិត កើត ពេជ្រចិន្តា បានឲ្យដឹងថា អ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានបន្តកើនឡើងពី ២៥.៥ម៉ឺននាក់ នៅឆ្នាំ២០០៤ ដល់៣២.៦ម៉ឺននាក់ នៅឆ្នាំ២០០៧ ។ តាមអនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួង សុខាភិបាល គេសន្និដ្ឋានថា នៅ២០២៥ អ្នកកើតជំងឺទឹកផ្អែមនៅកម្ពុជា នឹងកើនឡើងដល់ចំនួន ៦០.៨ម៉ឺននាក់។
របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងដែរថា ៥២ភាគរយនៃអ្នកស្លាប់ ទូទាំងពិភពលោក បណ្តាលមកពីជំងឺមិនឆ្លងទាំងនេះ ក្នុងនោះ២៤ភាគរយ កើតជំងឺសរសៃឈាមបេះដូង ១៣ភាគរយ កើតជំងឺមហារីក ៤ភាគរយកើតជំងឺផ្លូវដង្ហើម និង២ភាគរយ កើតជំងឺទឹកនោមផ្អែម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា មូលហេតុចំនួន៤ ដែលឲ្យកើតជំងឺមិនឆ្លង មានពីការប្រើប្រាស់ថ្នាំជក់ ការប្រើគ្រឿងស្រវឹង របបអាហារដែលសម្បូរជាតិខ្លាញ់ ប្រៃ ឬផ្អែមពេក និងកង្វះកាយវប្បកម្ម។ តាមលោក មុំ គង់ ជំងឺមិនឆ្លង បានសម្លាប់ប្រជាជនកម្ពុជារហូតដល់៥៦ភាគរយ ខណៈដែលជំងឺឆ្លងបានសម្រាប់ពលរដ្ឋកម្ពុជា ៤៤ភាគរយ។
ដើម្បីកាត់បន្ថយអត្រាកើនជំងឺមិនឆ្លងទាំងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើពលរដ្ឋ ឲ្យចៀសវាងការជក់បារី កុំប្រើប្រាស់សុរាជ្រុសហួសហេតុ ហាត់ប្រាណឲ្យទៀងទាត់ និងកុំហូបអាហារដែលប្រៃពេក ឬផ្អែមពេក ឬមានជាតិខ្លាញ់ច្រើន។ លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«សូមបងបងប្អូនហាត់ប្រាណឲ្យបានច្រើនទាំងពេលព្រឹក និងពេលល្ងាច ព្រោះបើធ្វើដូច្នេះបាន វានឹងកាត់បន្ថយអត្រានៃការស្លាប់បានរហូតដល់៨០ភាគរយឯនោះ»។
លោក Nick Banatvala ប្រធានលេខាធិការដ្ឋានក្រុមការងាររបស់ WHO ក៏បានឲ្យដឹងនៅក្នុងពិធីនៅថ្ងៃទី៨ ខែសីហាដែរថា ជំងឺមិនឆ្លង មិនត្រឹមតែធ្វើមនុស្សស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើមនុស្សបាត់បង់បញ្ញា ស្មារតី ពិការភាព និងបង្កភាពស្មុគស្មាញជាច្រើនដល់មនុស្សដូចគ្នា។ តែយ៉ាងណាជំងឺនេះអាចទប់ស្កាត់បាន។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការជាច្រើន ដូចជាការពិនិត្យមើលគោលនយោបាយ ច្បាប់ ផ្សេងទៀត ដើម្បីការពារ និងគាំពារដល់ពលរដ្ឋកម្ពុជា ឲ្យពួកគេចៀសផុតពីជំងឺដ៏កាចសាហាវទាំងនេះ។ លោក Nick Banatvala បញ្ជាក់ដូច្នេះ៖«ដ្បិតយើងមិនអាចទប់ស្កាត់មិនឲ្យមនុស្សស្លាប់បាន ប៉ុន្តែយើងចង់ឲ្យមនុស្សស្លាប់តាមអាយុ មិនមែនស្លាប់ដោយសារជំងឺនោះទេ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទឹកនោមផ្អែម
សុខាភិបាល
ជំងឺមិនឆ្លង
WHO
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម