កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ផ្តួល Man Utd លើក​ពាន Super Cup ពីរ​ឆ្នាំ​ជាប់​គ្នា​
09, Aug 2017 , 10:32 am        
រូបភាព
​ក្រុម Real Madrid អាច​ការពារ​តំណែង​ជើងឯក​ពាន Uefa Super Cup បាន​ក្រោយ​យកឈ្នះ Manchester United ក្នុង​លទ្ធផល ២-១ នៅ​ទីក្រុង Skopje ប្រទេស​ម៉ា​សេ​ដ្វា​ន នា​រាត្រី​ថ្ងៃ​អង្គារ ទី​៨ ខែសីហា​នេះ​។​



Real Madrid ក្នុងនាម​ជា​ម្ចាស់​ជើងឯក UEFA Champion League បាន​បើក​ការ​វាយ​សម្រុក​មកលើ​ក្រុម Manchester United ដែលជា​ម្ចាស់​ជើងឯក UEFA Europa League តាំងពីដើម​តង់​ទី​១ រហូត​សម្រេច​ទី​បាន​មួយ​គ្រាប់​ដោយ​ខ្សែបម្រើ Casemiro នៅ​នាទី​២៤​។



​ចូលដល់​តង់​ទី​២ នៅ​នាទី​៥២ Isco បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ជួយ​ក្រុម​របស់លោក Zinedine Zidane នាំមុខ ២​គ្រាប់​មុន មុនពេល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Romelu Lukaku រកបាន​១​គ្រាប់​វិញ​នៅ​នាទី ៦២ ហើយ​ការប្រកួត​បន្ត​រហូត​ចប់​៩០​នាទី ក្នុង​លទ្ធផល Real Madrid ឈ្នះ Manchester United ២-១​។​

​ជ័យជម្នះ​២​ឆ្នាំ​ជាប់​គ្នា​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែលមាន​រហស្សនាម​ស្តេច​ស​ក្លាយជា​ក្រុម​អាច​ការ​តំណែង​ជើងឯក​ពាន Super Cup បាន ចាប់តាំងពី​ឆ្នាំ​១៩៩០​មក ដែល​ធ្វើបាន​ដោយ​ក្រុម​មកពី​លី​ក​អ៊ីតាលី AC Milan​។​



​សូមបញ្ជាក់ថា ពាន UEFA Super Cup ជាការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ជើងឯក UEFA Champion League និង UEFA Europa League ដែល​ធ្វើឡើង​រៀងរាល់​១​ឆ្នាំ​ម្តង មុខ​បើក​រដូវ​កាល​ថ្មី​៕




Tag:
 បាល់ទាត់​
  បាល់ទាត់ UEFA Super Cup
  Real Madrid
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com