កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី​ចិន ចង់​ទិញ​ភាគហ៊ុន​របស់​ក្លិប Manchester United
09, Aug 2017 , 8:19 pm        
រូបភាព
​ក្រុម Manchester United កំពុង​ត្រូវបាន​ហា​សេដ្ឋី​ជា​ជន​ជាតិចិន​មួយក្រុម ចាប់អារម្មណ៍​ចង់​ទិញ​ភាគហ៊ុន​មួយចំនួន​ពី​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អ់​គ្លេ​ស​មួយ​នេះ​។



​កាសែត Express រាយការណ៍​ថា មាន​មហាសេដ្ឋី​អាស៊ី​មួយក្រុម​មកពី​ចិន ដែល​មិន​ត្រូវបាន​បង្ហើប​ឈ្មោះ​ចង់​ចរចា​ទិញ​ភាគហ៊ុន ៨% ពី​ម្ចាស់​ក្លិប​ជនជាតិ​អាមេរិក Glazer ដែល​កាន់កាប់​ភាគហ៊ុន​ធំ ៨០% នៃ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យនេះ​។​

​កាលពី​កន្លងមក​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ជា​បន្តបន្ទាប់​ថា​សមាជិក​ខ្លះ​នៃ​គ្រួសារ Glazer ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ញូវយ៉ក មានបំណង​ចង់​លក់​ភាគហ៊ុន​មួយចំនួន​ចេញ​ខ្លះ​ផងដែរ​។​

​អ្នកជំនួញ​អាមេរិក Malcolm Glazer មានកូន​ប្រាំមួយ​នាក់ បាន​ទិញយក​ភាគហ៊ុន​ក្លិប​បិ​សាស​ក្រហម ៨០% ក្នុងតម្លៃ ៧៩០ លាន​ផោន (​ប្រហែល ១០២៩​លាន​ដុល្លារ​) កាលពី​ឆ្នាំ ២០០៥​។​


     លោក Malcolm Glazer (ស្តាំ) ម្ចាស់ភាគហ៊ុន​ ៨០ភាគរយករបស់ក្លិប Manchester United

​ការ​ទិញយក​ក្លិប​ដែល​ស្ថិតនៅ​ទីក្រុង Manchester កាលនោះ ក៏មាន​ភាពចម្រូងចម្រាស​ដែរ​ព្រោះ​អ្នកជំនួញ​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Florida សហរដ្ឋអាមេរិក​នេះ បាន​ខ្ចីប្រាក់​គេ ៥២៥ លាន​ផោន ប្រមាណ ៦៨៤​លាន​ដុល្លារ​។ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ រហូត​បច្ចុប្បន្ន​ត្រូវបាន​គេ​វាយតម្លៃថា​ក្លិប​នេះ​បាន​ចំណាយ​ប្រាក់ ១.៣០​ពាន់​លាន​ដុល្លារ​ហើយ​ដើម្បី​សងបំណុល​។

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ក្លិប​នៅ​អង់គ្លេស​មួយចំនួន ដូចជា Bromwich Albion, Aston Villa និង​ក្លិប​ផ្សេងទៀត​គឺ​ស្ថិតក្រោម​ការកាន់កាប់​ពី​អ្នកជំនួញ​ជន​ជា​ចិន​។ ក្រៅពីនេះ​មាន​ក្លិប​ធំៗ​នៅ​លី​ក​កំពូល​អ៊ីតាលី ដូចជា Inter Milan និង AC Milan ក៏​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ពូកគេ​ដែរ​៕


Tag:
 បាល់ទាត់​
  Manchester United
  មហាសេដ្ឋី​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com