បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
មន្ត្រីអង្គការ WCS ៖ ការបាត់បង់សត្វព្រៃ ព្រោះមនុស្សនៅតែយល់ខុសថា «សត្វព្រៃជាថ្នាំប៉ូវ»
× ភ្នំពេញ៖ អង្គការសមាគមអភរិក្សសត្វព្រៃ (WCS) បានធ្វើការងារអភិរក្សសត្វនៅកម្ពុជាជិត២០ឆ្នាំហើយ។ តាមរយៈសកម្មភាពការពារសត្វព្រៃនេះ អង្គការ WCS បានជួយសង្គ្រោះសត្វជិតផុតពូជជាច្រើនប្រភេទ ដើម្បីថែរក្សា និងបង្កើនចំនួនសត្វឡើងវិញ។ ប៉ុន្តែបើទោះជាអង្គការសមាគមអភរិក្សសត្វព្រៃ បានសហការជាមួយក្រសួងបរិស្ថាន និងដៃគូរពាក់ព័ន្ធជួយការពារសត្វជិតផុតទាំងនោះក្តី ក៏នៅតែមានជនទុច្ចរិតមួយចំនួន ប្រព្រឹត្តិបទល្មើសសម្លាប់សត្វព្រៃយកទៅលក់ និងបរិភោគដែរ។
ជុំវិញបញ្ហានេះ ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសមាគមអភរិក្សសត្វព្រៃ (WCS) លោក អេង ម៉េងអ៊ី បានពន្យល់ថា មូលហេតុដែលនាំឲ្យសត្វព្រៃបាត់បង់នោះ ដោយសារការកើនឡើងតម្រូវការបរិភោគសត្វព្រៃ ,តម្លៃសត្វព្រៃក្នុងទីផ្សាងងឹត មានតម្លៃខ្ពស់ , ប្រជាពលរដ្ឋខ្វះចំណេះដឹង ដែលយល់ខុសថា សត្វព្រៃជាឱសថបុរាណ និងបញ្ហាកង្វះខាតធនធានអភិរក្សសត្វព្រៃជាដើម។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមលោកអ្នកនាងទស្សនាវីដេអូកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អេង ម៉េងអ៊ី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com