ជាតិ
នយោបាយជាតិ
លោក សុខ ទូច ចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាជាផ្លូវការ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ សីហានេះ លោក សុខ ទូច បានចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពិធីប្រគល់តំណែងប្រធានរាជបណ្ឌិត្យសភានេះ លោក សុខ ទូច បានប្ដេជ្ញាចំពោះមុខមន្ត្រីរាជបណ្ឌិត្យសភាថា លោកនឹងខិតខំដឹកនាំកិច្ចការងារក្នុងស្ថាប័នបណ្ឌិតមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឲ្យក្លាយទៅជាស្ថាប័ន«ធនាគារខួក្បាល» យ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ តាមរយៈការប្ដេជ្ញាចិត្តនេះ លោក សុខ ទូច បានដាក់ចេញការងារជាអទិភាពចំនួន៣ ក្នុងនោះរួមមានការ កិច្ចការងារកសិកម្ម និងបរិស្ថាន , មីក្រូហិរញ្ញវត្ថុ និងជនបទ និងការងារព្រំដែន។
លោក សុខ ទូច ចាត់ទុកការងារប្រធានរាជបណ្ឌិត្យសភានេះ មិនមែនជាគ្រឿងលម្អខ្លួននោះទេ ប៉ុន្តែវាគឺជាអម្រែក ដែលលោកត្រូវទទួលខុសត្រូវលើកិច្ចការធំៗ សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា សម្តេចប្រមុខរដ្ឋស្តីទី សាយ ឈុំ បានចុះហត្ថលេខា តែងតាំង
លោក សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនួសលោកស្រី ខ្លូត ធីតា ដោយមានឋានៈស្មើរដ្ឋមន្ត្រី រីឯលោកស្រី ខ្លូត ធីតា ត្រូវបានដំឡើងឋានៈស្មើទេសរដ្ឋមន្ត្រីក្នុងនាមជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
Tag:
សុខ ទូច
រាជបណ្ឌិតសភា
© រក្សាសិទ្ធិដោយ thmeythmey.com