ជាតិ
សេដ្ឋកិច្ច
AirAsia បើក​ជើង​ហោះ​ត្រង់​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ មក​ខេត្ត​ព្រះសីហនុ​
11, Aug 2017 , 12:19 pm        
រូបភាព
រូបភាពពី Cambodia Airports
រូបភាពពី Cambodia Airports
ដោយ:
​ក្រុមហ៊ុន​អាកាសចរ AirAsia ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​បើក​ជើងហោះហើរ​ត្រង់​ទីក្រុង​កូ​ឡា​ឡាំ​ពួ​-​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំនេះ តទៅ​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Cambodia Airpots នៅ​ថ្ងៃទី​៩​ខែសីហា AirAsia បាន​បើក​ជើងហោះហើរ ៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ គឺ​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ មកកាន់​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​។ ការបើក​ជើងហោះហើរ​ថ្មី​នេះ នឹង​ត​ភ្ជាប់​គោលដៅ​ខេត្ត​ព្រះសីហនុ ទៅក្នុង​បណ្ដាញ​គោលដៅ​ជាង ១២០ របស់​ក្រុមហ៊ុន​អាកាសចរ​មួយ​នេះ​។

​ខេត្ត​ព្រះសីហនុ​ជា​ទិសដៅ​ថ្មី ខណៈ AirAsia មាន​ជើងហោះហើរ​ពី​កូ​ឡា​ឡាំ​ពួ មកកាន់​ភ្នំពេញ និង​ខេត្តសៀមរាប​។ ហើយ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៦ AirAsia បាន​សម្ពោធ​ជើងហោះហើរ​រវាង​ទីក្រុង​ហូជីមិញ និង​ខេត្ត​ព្រះសីហនុ​។

​នៅក្នុង​ឆ្នាំ​២០១៦ អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួលបាន​អ្នកដំណើរ​ជាង ១៥​ម៉ឺន​នាក់ ក្នុងចំណោម​អ្នកធ្វើដំណើរ​ជាង ៧​លាន​នាក់​ដែល​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com