អន្តរជាតិ
លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​បន្ត​កម្មវិធី​ថែទាំ​សុខភាព​សម្រាប់​អតីតយុទ្ធជន
13, Aug 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​គម្រោង​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ឲ្យ​ក្លាយទៅជា​ច្បាប់​ដែល​នឹង​បន្ត​កម្មវិធី​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​អតីតយុទ្ធជន​ទទួលបាន​ការថែទាំ​សុខភាព​ឯកជន​។​



​សេចក្តីព្រាងច្បាប់​ដែល​ទុក​ប្រាក់​ដោយឡែក​ចំនួន​២.១០០​លាន​ដុល្លារ​សម្រាប់​បន្ត​កម្មវិធី​ថែទាំ​សុខភាព​របស់​ក្រសួង​ការងារ​អតីតយុទ្ធជន នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​នៅឯ​ក្លឹប​វាយ​កូន​ហ្គោល​ឯកជន​របស់លោក​នៅក្នុង​ទីក្រុង Bedminster រដ្ឋ New Jersey ដែល​នៅ​ទីនោះ​លោក​ប្រធានាធិបតី​កំពុង​ឈប់សម្រាក​វិសមកាល​ចំនួន​១៧​ថ្ងៃ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សេត​វិមាន​។​

​កម្មវិធី​ដែល​ត្រូវអស់​ថវិកា​លឿន​ជាង​ការរំពឹងទុក​នៅក្នុង​ពាក់កណ្តាល​ខែសីហា​នេះ បង់ប្រាក់​ឲ្យ​អតីតយុទ្ធជន​ទៅពិនិត្យ​ជំងឺ​វេជ្ជបណ្ឌិត​ឯកជន ប្រសិនបើ​ពួកគេ​ប្រឈម​រយៈពេល​រង់ចាំ​យូរ​ឬ​ត្រូវ​ធ្វើដំណើរ​ជាច្រើន​ដង​។ កម្មវិធី​នេះ​បាន​ត្រូវបង្កើត​នៅ​ឆ្នាំ​២០១៤​នៅក្នុង​ការឆ្លើយតប​ទៅនឹង​រឿងអាស្រូវ​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​របស់​អតីតយុទ្ធជន​ក្នុង​ទីក្រុង Phoenix ភាគ​និ​តី​នៃ​រដ្ឋ​អា​រី​ហ្សូ​ណា​ដែល​នៅ​ទីនោះ​ពួក​អ្នកជំងឺ​រង់ចាំ​ជាច្រើន​ដើម្បី​ទទួលបាន​ការព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត David Shulkin រដ្ឋមន្ត្រីក្រសួង​អតីតយុទ្ធជន​បានផ្តល់​អាទិភាព​ដល់​អតីតយុទ្ធជន​ដើម្បី​លប់បំបាត់​ច្បាប់​ដែល​តម្រូវ​ឲ្យ​អតីតយុទ្ធជន​រស់នៅ​យ៉ាងហោចណាស់​ក៏​ចម្ងាយ​៤០​ម៉ៃ​ល៍ពី​មន្ទីរពេទ្យ​របស់​អតីតយុទ្ធជន​ឬ​រង់ចាំ​យ៉ាងហោចណាស់​ក៏​រយៈពេល​ជាង​៣០​ថ្ងៃ​ដែរ​ដើម្បី​ណាត់ជួប​គ្រូពេទ្យ​ដើម្បី​បានទទួល​កម្មវិធី Choice នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com