ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អណ្ដើក​ហ្លួង​, ក្រពើ​ត្រី​, ត្រ​យ៉ង​យក្ស​, ពង្រូល​, ខ្សឹប​... នៅសល់​មួយ​ជំហាន​ចុងក្រោយ​នៃ​ការសង្គ្រោះ​
13, Aug 2017 , 11:38 am        
រូបភាព
អណ្ដើកហ្លួង
អណ្ដើកហ្លួង
​ភ្នំពេញ​៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានធ្វើ​ការងារ​អភិរក្ស​សត្វ​នៅ​កម្ពុជា​ជិត​២០​ឆ្នាំ​ហើយ​។ តាមរយៈ​សកម្មភាព​ការពារ​សត្វព្រៃ​នេះ អង្គការ WCS បាន​ជួយសង្គ្រោះ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ ដើម្បី​ថែរក្សា និង​បង្កើន​ចំនួន​សត្វ​ឡើងវិញ ខណៈដែល​សត្វ​ចំនួន​៧​ប្រភេទ កំពុងស្ថិត​នៅក្នុង​ភាព​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។​



​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) លោក អេង ម៉េង​អ៊ី បាន​ឲ្យ​ដឹងថា សត្វ​ដែល​ជិត​ផុត​ពូជ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាងគេ​នោះ មាន​សត្វ​អណ្ដើក​ហ្លួង សត្វ​ត្រ​យ៉ង​យក្ស សត្វ​ត្រ​យ៉ង​ចង្កំ​កស សត្វ​ក្រពើ​ត្រី សត្វ​ពង្រូល សត្វ​ខ្សឹប និង​សត្វ​ត្មាត​។ បើតាម​លោក អេង ម៉េង​អ៊ី សត្វ​ទាំង​៧​ប្រភេទ​នេះ មាន​ចំនួន​តិចតួច​បំផុត​នៅ​កម្ពុជា​។ ហើយក៏​ជា​ប្រភេទ​សត្វ​ដែល​នៅសល់​តែមួយ​ជំហាន​ចុងក្រោយ​ទៀត​ប៉ុណ្ណោះ នៃ​ការជួយ​សង្គ្រោះ ដើម្បី​កុំ​ឲ្យ​បាត់បង់​ពី​ប្រទេស​កម្ពុជា​។​

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាស​រវាង លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក អេង ម៉េង​អ៊ី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ដូចតទៅ​៖




                                                            ក្រពើត្រី


                                                                           ខ្សឹប


                                                                            ត្មាត


                                                                  ត្រយ៉ងចង្កំកស


                                                                ទាព្រៃ


                                                                     ពងក្រពើត្រី


                                                                      ពង្រូល

Tag:
 WCS
  អេង ម៉េង​អ៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com