ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទ័ព​ឡាវ​ដក​ចេញពី​កម្ពុជា​អស់ហើយ
13, Aug 2017 , 12:24 pm        
រូបភាព
នៅខាងស្តាំ គឺ លោក គន់ គីម នៅក្នុងកិច្ចប្រជុំ ត្រៀមទទួលបញ្ជាពីប្រមុខរដ្ឋាភិបាល ទាក់ទងនឹងទាហានឡាវនៅខេត្តស្ទឹងត្រែង
នៅខាងស្តាំ គឺ លោក គន់ គីម នៅក្នុងកិច្ចប្រជុំ ត្រៀមទទួលបញ្ជាពីប្រមុខរដ្ឋាភិបាល ទាក់ទងនឹងទាហានឡាវនៅខេត្តស្ទឹងត្រែង
ដោយ: ថ្មីៗ
​កងទ័ព​ឡាវ​ទាំង ៤ កងពល ដែល​បាន​ចូលមក​ដី​កម្ពុជា​នៅ​តំបន់​អូរ​អាឡៃ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ដក​ចេញពី​កម្ពុជា​អស់ហើយ កាលពី​ល្ងាច​ថ្ងៃទី ១២ ខែសីហា​។​

 
​ព័ត៌មាន​នៃ​ការចាកចេញ​របស់​ទាហាន​ឡាវ​នេះ ត្រូវបាន​អគ្គ​មេ​បញ្ជា​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក គន់ គីម ប្រាប់​ដល់​សារព័ត៌មាន Fresh News កាលពី​ល្ងាច​ថ្ងៃ ១២ ខែសីហា​។ លោក គន់ គីម​បញ្ជាក់​យ៉ាងនេះ​ថា​៖« មិនមាន​នៅ​សេ​សល់​ទៀត​ទេ កងទ័ព​ឡាវ​បាន​ដកចេញ​ម្តង​មួយ​កងៗ រហូតដល់​ពេលនេះ​កង​ទី​៤​ហើយ​»​។​
 
​ការដក​ទ័ព​នេះ ធ្វើឡើង​ទៅតាម​ការសន្យា​របស់លោក​នាយករដ្ឋមន្ត្រី​ឡាវ ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម្តេច ហ៊ុន សែន ពី​ទីក្រុង​វៀង​ច័ន្ទ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែសីហា​។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ដែល​បាន​សន្យាថា រូបលោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខ្លួន ដកទ័ព​ឡាវ​ចេញពី​ខេត្តស្ទឹងត្រែង ដោយ​មិន​ឲ្យ​ហួស​ពី​ព្រឹក​ថ្ងៃទី ១៣ ខែសីហា​។ ការសន្យា​របស់លោក ថោ​ន​លន់ ស៊ី​ស៊ូ​លី​ត ក៏​កើតឡើង​ក្រោយពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរ​ទៅ​ជួបពិភាក្សា​ជាមួយ​លោក​នៅ​ទីក្រុង​វៀង​ច័ន្ទ​ស្តីពី​បញ្ហា​ទាហាន​ឡាវ ដែល​ចូលមក​ឈរជើង​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​អស់​រយៈពេល​ជាង ៤ ខែ​មកហើយ​នោះ​៕
 
 

Tag:
 កម្ពុជា-ឡាវ
  ហ៊ុ​ន សែន
  ថោនលន់ ស៊ីស៊ូលីត
© រក្សាសិទ្ធិដោយ thmeythmey.com