ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សួនកម្សាន្ត និងហាងធម្មជាតិ EM បើកលក់បន្លែ-សាច់-ផ្លែឈើធម្មជាតិនៅថ្ងៃទី២៣ខែសីហាខាងមុខនេះ
14, Aug 2017 ,
9:27 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ សួនកម្សាន្តធម្មជាតិ EM ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងនៃរាជធានីភ្នំពេញ, មានចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីវត្តស្លែង នឹងបើកឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ខែសីហាខាងមុខនេះ។ ផ្លូវចូលទៅកាន់សួនកម្សាន្តធម្មជាតិ EM គឺស្ថិតនៅជាប់នឹងរបងវត្តស្លែងតែម្តង។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានសេវាមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ លក់បន្លែ ត្រី សាច់ធម្មជាតិ ថែរក្សាសុខភាពសម្ផស្ស ម៉ាស្សាខ្លួនដើម្បីសុខភាព សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ…
ពិសាអាហារដែលមានផ្ទុកជាតិគីមី គឺបំផ្លាញសុខភាពប្រជាពលរដ្ឋ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងបំផ្លាញសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញបញ្ហានេះ អ្នកស្រី អ៊ឹង សុវណ្ណលី ម្ចាស់សួនកម្សាន្តធម្មជាតិ EM និងជាអ្នកជំនាញល្បីល្បាញខាងជីធម្មជាតិ EM បានឲ្យដឹងថា អ្នកស្រីសម្រេចចិត្តបើកសួនកម្សាន្តធម្មជាតិ EM នេះ ពីព្រោះ អ្នកស្រីចង់ជួយរកទីផ្សារជូនកសិករខ្មែរ និងចង់ឲ្យអតិថិជនទាំងឡាយទិញបន្លែ ផ្លែឈើ ត្រីសាច់ធម្មជាតិពិតៗ។
កសិករខ្មែរនាពេលកន្លងមកប្រឈមនឹងកង្វះខាតទីផ្សារដែលជំរុញឲ្យតម្លៃកសិផលធ្លាក់ចុះ។ អ្នកស្រី សុវណ្ណលី បានបញ្ជាក់ថា៖«ម្យ៉ាងទៀត យើងចង់ជួយកសិករដែលដាំបន្លែធម្មជាតិ EM ពោលគឺមិនមែនបន្លែប្រើប្រាស់ជីគីមីឡើយ»។ អ្នកស្រី សុវណ្ណលី ត្រៀមដាំបន្លែខ្លួនឯង និងបង្កើតក្រុមកសិករដាំបន្លែធម្មជាតិ EM ដើម្បីលក់នៅក្នុងសួនកម្សាន្តធម្មជាតិ EM។
បន្លែ ផ្លែឈើធម្មជាតិ ត្រី សាច់ របស់កសិករអាចដាក់លក់នៅក្នុងសួនកម្សាន្តធម្មជាតិ ហើយសួនកម្សាន្តនេះក៏មានហាងអាហារដ្ឋានដែលអាចចម្អិនអាហារពីបន្លែ សាច់ ធម្មជាតិភ្លាមៗជូនអតិថិជនដែរ។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានសេវាមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ, លក់បន្លែ ត្រី សាច់ធម្មជាតិ, សេវាថែរក្សាសុខភាពសម្ផស្ស, សេវាម៉ាស្សាខ្លួនដើម្បីសុខភាព, សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ…
កសិករដែលដាំបន្លែធម្មជាតិត្រូវតែត្រួតពិនិត្យដោយសមាគមរបស់អ្នកស្រី អ៊ឹង សុវណ្ណលី។ អ្នកជំនាញជីធម្មជាតិ EM រូបនេះ បានអះអាងយ៉ាងច្បាស់ថា រាល់បន្លែធម្មជាតិដែលផលិតដោយក្រុមការងាររបស់អ្នកស្រី និងក្រុមកសិកររបស់អ្នកស្រីត្រូវតែធម្មជាតិពិតប្រាកដ ពោល គឺគ្មានឡើយបន្លែដាំដោយដាក់ថ្នាំគីមី។
អ្នកស្រី អ៊ឹង សុវណ្ណលី បានបញ្ជាក់ថា ការវិនិយោគច្រើនសែនដុល្លារលើសួនកម្សាន្តធម្មជាតិ EM នេះ គឺក្នុងគោលដៅជួយកសិករដើម្បីបើកទីផ្សារផលិតផលកសិកម្មធម្មជាតិ EM និងជួយឲ្យអតិថិជនទទួលបានផលិតផលធម្មជាតិពិតប្រាកដ៕
លេខទំនាក់ទំនង៖ 012 937 698, 016 99 86 86, 068 99 68 68
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម