កីឡាជាតិ
ជាតិ
Singapore Cup៖ ណាហ្គា ត្រូវ​ឈ្នះ Hougan ឲ្យ​លើសពី​៣​គ្រាប់​ក្នុងជំនួប​ល្ងាច​នេះ​
14, Aug 2017 , 10:46 am        
រូបភាព
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Hougang United ក្នុង​ជើង​ទី​២​នៃ​ពានរង្វាន់ Singapore Cup 2017 នា​វេលា​ម៉ោង​៥:៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែសីហា នេះ នៅ​កីឡដ្ឋាន Jalan Besar Stadium​។ ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​ដាច់ខាត​លើ​ក្រុម Hougang លើសពី​៣​គ្រាប់ ដើម្បី​បន្ត​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។



​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ក្រុម​ណាហ្គា​វើ​ល​ហាក់​កាន់​តែមាន​ភាព​តូចចង្អៀត បន្ទាប់ពី​ក្រុម​នេះ បាន​ចាញ់ Hougang United ៤-១ ក្នុង​ជើង​ទី​១​កន្លងទៅ​។ អាស្រ័យហេតុនេះ សម្រាប់​ការជួបគ្នា​ក្នុង​ជើង​ទី​២ នេះ ណាហ្គា​វើ​ល​ត្រូវ​យកឈ្នះ​ក្រុម Hougang United ឲ្យ​លើសពី​៣​គ្រាប់​ជាដាច់ខាត ដើម្បី​បាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ រីឯ​ក្រុម Hougang United ត្រូវការ​ទប់​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​៣​គ្រាប់​ប៉ុណ្ណោះ​នឹង​បាន​ឱកាស​ទៅ​វគ្គ​បន្ត​។ 

​ការប្រកួត​នឹង​ចាប់ផ្តើម​នា​វេលា​ម៉ោង​៥:៣០​នាទី​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៥ ខែសីហា នេះ នៅ​កីឡដ្ឋាន Jalan Besar Stadium៕


Tag:
 Singapore Cup 2017
  ណាហ្គា​វើ​ល​
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com