ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ អាច​ប្រឈម​នឹង​ការរំលាយ​បក្ស ពាក់ព័ន្ធ​នឹង​ឯកសារ​ប្រមាថ​ព្រះមហាក្សត្រ​?
14, Aug 2017 , 11:36 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រៅពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ទាក់ទង​នឹង​ការប្រើប្រាស់​ពាក្យពេចន៍​ប៉ះពាល់​ទឹកចិត្ត​កងទ័ព​នៅលើ​ហ្វេ​ស​ប៊ុ​ក​នោះ គណបក្ស​មួយ​នេះ ក៏​អាច​ប្រឈមមុខ​នឹង​ការរំលាយ​បក្ស ពាក់ព័ន្ធ​នឹង​ឯកសារ​ប្រមាថ​ព្រះមហាក្សត្រ​ដែរ​។ រដ្ឋាភិបាល​កំពុង​តាមដាន​លើ​ពាក្យពេចន៍​ប្រមាថ​របស់លោក សួន សេរី​រដ្ឋា​។​



​តើ​ឯកសារ​ប្រមាថ​ព្រះមហាក្សត្រ អាចរំលាយ​គណបក្ស​អំណាច​ខ្មែរ​បានទេ​? នេះ​គឺជា​សំណួរ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចោទសួរ​ទៅ​ក្រុមអ្នកច្បាប់​របស់​រដ្ឋាភិបាល ឲ្យ​ពិនិត្យមើល​ជុំវិញ​ពាក្យសម្ដី​របស់លោក សួន សេរី​រដ្ឋា ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​។​

​សម្ដេច ហ៊ុន សែន ចាត់ទុក​ការប្រមាថ​ព្រះមហាក្សត្រ​នេះ ជា​ទោស​ធ្ងន់ធ្ងរ ដែល​មិនអាច​លើកលែង​ឲ្យ​បាន​។ បើតាម​ប្រមុខ​រដ្ឋាភិបាល សមត្ថកិច្ច​បាន​រក​ឃើញឯកសារ​​នៅក្នុង​ផ្ទះ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ខាងលើនេះ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ សីហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖





Tag:
 សម្តេច ហ៊ុន សែន​
  សួន សេរី​រដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com