កីឡាអន្តរជាតិ
អន្តរជាតិ
SEA Games៖ មី​យ៉ាន់​ម៉ា ប៉ះ សិង្ហ​បុរី មុន​ម៉ាឡេស៊ី ស្វាគមន៍ ព្រុយ​ណេ​
14, Aug 2017 , 12:10 pm        
រូបភាព
លោក Ong Kim Swee គ្រូបង្វឹកក្រុម U22 ម៉ាឡេស៊ី
លោក Ong Kim Swee គ្រូបង្វឹកក្រុម U22 ម៉ាឡេស៊ី
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​តំបន់​អាស៊ាន​(SEA Games)​ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ សីហា ខាងមុខនេះ​។ ដោយឡែក ប្រភេទ​កីឡាបាល់ទាត់​នឹង​ចាប់ផ្តើម​ការប្រកួត​មុនគេ ដោយនៅ​ថ្ងៃទី​១៤ ខែសីហា នេះ មានការ​ប្រកួត​ចំនួន​ពីរ​គូ​ក្នុង​ពូ​ល A ក្នុងនោះ​ក្រុម​មី​យ៉ាន់​ម៉ា​ជួប​សិង្ហ​បុរី មុន​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ស្វាគមន៍​ក្រុម​ព្រុយ​ណេ​។



​ទោះបី​ព្រឹត្តិ​ា​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​មិនទាន់​បើក​ការប្រកួត​ផ្លូវការ កីឡាបាល់ទាត់​នឹង​ចាប់ផ្តើម​ការប្រកួត​នៅថ្ងៃនេះ​។ ក្នុងនោះ U22 មី​យ៉ាន់​ម៉ា ជួប​បើកឆាក​ពូ​ល A ជាមួយ U22 សិង្ហ​បុរី នា​វេលា​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១៤ ខែសីហា នេះ​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium មុន U22 ម៉ាឡេស៊ី ស្វាគមន៍ U22 ព្រុយ​ណេ នា​វេលា​ម៉ោង​៧:៤៥​នាទី​នៅ​កីឡដ្ឋាន Shah Alam Stadium​។​

 ព្រឹត្តិការណ៍​ប្រកួត​កីឡា​កម្រិត​តំបន់​អាស៊ាន SEA Games ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​៤,៨៨៨​នាក់​មកពី​១១​ប្រទេស​ចូលរួម​។ អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​លើ​៣៨​ប្រភេទ​កីឡា ដោយ​បែង​ចែកជា​៤០៤​វិញ្ញាសា​។ ព្រឹត្តិការណ៍​នេះ​នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែសីហា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧៕   


Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com