ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ឬ​ស​ដូង​បាត ព្យាបាល​ដោយ​ថ្នាំ​មិនជា តើ​មាន​វិធី​អ្វី​បន្ថែមទៀត​ទៅ​?
15, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ឬ​ស​ដូង​បាត​គឺជា​ការរីក​ធំ​នៃ​សរសៃឈាម​វ៉ែន​មួយ​នៅ​ជញ្ជាំង​រុន្ធ​គូថ​ឈ្មោះថា Hemorrhoid Vein ហើយ​រឿងនេះ​ភាគច្រើន​បណ្តាលមកពី​ការ​កកិត​ខ្លាំង​លើ​សរសៃឈាម​នេះ​ជ្រាំ​ដែលៗ​រហូតដល់​វា​រីក​ធំ​តែម្តង​។ ហើយ​ការ​ទល់លាមក​ជា​ញឹកញាប់​ក៏​ជាហេតុ​ផល​នាំ​ឲ្យ​កើត​ជំងឺ​ឬ​ស​ដូង​បាត​ដែរ​។​



​ភាគច្រើន​ជំងឺ​ឬ​ស​ដូង​បាត​អាច​ស្រួលបួល​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ឡើយ​។ ចំពោះ​ការព្យាបាល​វិញ គឺ​ច្រើនតែ​ប្រើ​វិធី​ជំរុញ​ដល់​អ្នកជំងឺ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​មាន​ទម្លាប់​បន្ទោបង់​ទៀងទាត់ ព្រមទាំង​ចៀសវាង​ការ​ប្រឹង​ពេល​បន្ទោបង់​ម្តងៗ​។​

​យ៉ាងណាមិញ ចំពោះ​ករណី​ជំងឺ​ឬ​ស​ដូង​បាត​ដែល​ធ្ងន់ធ្ងរ ឬ​មិន​ឆ្លើយតប​នឹង​ការព្យាបាល​ដោយ​ខ្លួនឯង និង​ការប្រើ​ថ្នាំ​រយៈពេល​យូរ​មកហើយ​នោះ គឺ​គ្មានអ្វី​អាចជួយ​បាន​ក្រៅពី​ការវះកាត់​ឡើយ​។ វិធី​វះកាត់​ដែល​គ្រូពេទ្យ​អាច​នឹងធ្វើ​នោះ​មានដូចជា​៖
•    ការប្រើ​ខ្សោយ​ចង​សរសៃ​ឈាមវ៉ែន​ដែល​រីក​ធំ​នោះ​ដើម្បី​ផ្តាច់​វា​ចេញ​
•    ការចាក់​ថ្នាំ​ឲ្យ​សរសៃ​ឬ​ស​ដូង​នោះ​រួម​តូច​
•    ការបាញ់​ភ្លើង​អ៊ី​ន​ហ្វ្រា ក្តៅ ឬ​ត្រជាក់​ដើម្បី​ឲ្យ​សរសៃ​ឬ​ស​ដូង​នោះ​រួម​តូច​វិញ​
•    ប្រើ​វិធី​វះកាត់​តែម្តង ប៉ុន្តែ​អ្នកជំងឺ​ត្រូវ​ចាក់​ថ្នាំស្ពឹក ឬ​សណ្តំ​សិន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com