ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​អំណាច​ខ្មែរ ធ្វើ​សន្និសីទកាសែត​ជុំវិញ​ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា​
15, Aug 2017 , 9:35 am        
រូបភាព
លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរកំពុងធ្វើសន្និសីទកាសែតនៅមុខស្នាក់ការបក្ស
លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរកំពុងធ្វើសន្និសីទកាសែតនៅមុខស្នាក់ការបក្ស
​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ បានធ្វើ​សន្និសីទកាសែត​ជុំវិញ​ការចាប់ខ្លួន លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។



​លោក សួង សុ​ភ័​ណ្ឌ ប្រធានស្តីទី​គណបក្ស​អំណាច​ខ្មែរ បានធ្វើ​សន្និសីទកាសែត​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​នេះ ជុំវិញ​ការចាប់ខ្លួន លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​។ សន្និសីទកាសែត​នេះ ធ្វើឡើង​នៅខាងមុខ​ទីស្នាក់ការ​បក្ស​តែម្តង ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ទន្ទឹមនឹងសន្និសីទកាសែតនេះដែរ ​សមត្ថកិច្ច​ប្រមាណ​៣០​នាក់ កំពុង​ឆែកឆេរ​នៅ​ទីស្នាក់ការ​គណបក្ស​ដែរ​។​

​លោក សួន សេរី​រដ្ឋា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី ១៣ ខែសីហា ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា ៤៧១ នៃ​ក្រមព្រហ្មទណ្ឌ ,​បទល្មើស ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ចៅក្រម​ជំនុំជម្រះ បានសម្រេច​បន្ត​សវនាកា​រ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ នៅ​ថ្ងៃទី​២៤ សីហា ខាងមុខ ដើម្បី​ទុកពេល​ឲ្យ​ជនជាប់ចោទ​រក​មេធាវី​ការពារ​ក្តី​។ តែ​យ៉ាងណា​ចៅក្រម​បានសម្រេច​ឃុំខ្លួន​លោក សួន សេរី​រដ្ឋា បណ្តោះអាសន្ន ដើម្បី​រក្សាទុក​ឲ្យ​តុលាការ​ជំនុំជម្រះ ។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com