ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ការប្រឡងគណិតវិទ្យាយុវជនអន្តរជាតិអូឡាំព្យាដ នឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ
16, Aug 2017 ,
1:50 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបថា ការប្រឡងគណិតវិទ្យាយុវជនអន្តរជាតិអូឡាំព្យាដ (IJMO: International Junior Math Olympiad) បានរៀបចំឡើងដំបូងបង្អស់ នៅទីក្រុងភ្នំពេញ ខែសីហា ឆ្នាំ២០១៧។
កម្មវិធីនេះ គឺជាការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ី។ ចំពោះលក្ខខណ្ឌចូលរួមមាន តែជ័យលាភីមេដាយមាសពី ការប្រឡងប្រជែងគណិតវិទ្យាអូឡាំព្យាដ របស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន (SASMO Singapore and Asian Schools Math Olympiad) ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួម និងត្រូវបានជ្រើសរើស ដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតជារៀងរាល់ឆ្នាំ។
IJMO មានបំណងផ្តល់ឱកាសដល់សិស្សានុសិស្ស ដើម្បីធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នា ព្រមទាំងប្រកួតប្រជែងជាមួយគូប្រកួត ដែលមានសមត្ថភាពនៅក្នុងតំបន់អាស៊ី។ សិស្សានុសិស្សជាច្រើន មកពី ១៧ ប្រទេស និងសាលាជាច្រើន បានចូលរួមកម្មវិធី IJMO នេះជាលើកដំបូង។ ការប្រកួតប្រជែងនេះ បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហ្សាម៉ាន់ នាថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨ព្រឹកនាពេលថ្មីៗនេះ ដែលមានការចូលរួមដោយប្រទេសនានាដូចជាកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ អ៊ូបេគីស្ថាន មីយ៉ាន់ម៉ា ចិន វៀតណាម ប៊ុលហ្គារី និងហុងកុង។ កម្ពុជាទទួលបានមេដាយសំរិទ្ធិ៦២ ប្រាក់៥ និងមាស៣។
អំឡុងពេលនៃការរៀបចំការប្រកួត បេក្ខជនបរទេសបានធ្វើទស្សនកិច្ចខេត្តសៀមរាប ដើម្បីស្វែងយល់អំពីប្រាសាទអង្គរវត្ត និងសម្បត្តិប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ នេះជាឱកាសដ៏ល្អក្នុងការផ្លាស់ប្លូរបទពិសោធន៍វប្បធម៌។
មហាភោជនាហារនឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ក្រោមអធិបតីភាពឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ
www.ijmo.asia
ឬទំព័រហ្វេសប៊ុក
www.Facebook.com/STEMCambodia
ឬ
www.facebook.com/SASMOCambodia
។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម