អត្ថបទពាណិជ្ជកម្ម
EXCHANGE SQUARE នាំមក​នូវ​បទពិសោធ​ថ្មី​នៃ​អាគារ​ពាណិជ្ជកម្ម និង​ហាង​ទំនិញ​ទំនើប​ដែល​ស្ថិតនៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​
16, Aug 2017 , 2:34 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ Hongkong Land ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចល​ទ្រព្យ​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ បានប្រកាសថា​អាគារ EXCHANGE SQUARE ជា​គម្រោង​អភិវឌ្ឍ​ថ្មី​ចុងក្រោយ របស់​ក្រុមហ៊ុន និង​ជា​តំបន់​ពាណិជ្ជកម្ម ហាង​លក់ទំនិញ និង​អចលនទ្រព្យ​ទំនើប​កម្រិត A ដ៏​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​។ ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Hongkong Land នៅ​កម្ពុជា បាន​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មួយចំនួន ឲ្យ​ចូលមក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ដែលមាន​ហិរញ្ញវត្ថុ​រស់​រវើក​។​
 
EXCHANGE SQUARE  បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អាជីវកម្ម​ធំៗ ដែលមាន​តម្រូវ​ការជួល​អគារ​ដូចជា Hard Rock Café, Legend Premium Cinema, Lucky Premium Supermarket និង Nham Central ដែលជា​បណ្ដុំ​អាហារ​ដ្ឋា​ន​ទំនើប ក្នុង​រយៈពេល​ត្រឹមតែ​២​ខែ​បន្ទាប់ពី​បាន​បើក​ដំណើរការ​កាលពី​ខែមិថុនា​។

​ជាមួយនឹង​ការ​រចនា សាងសង់ និង​គ្រប់គ្រង​ឲ្យ​ក្លាយជា​សំណង់​ស្ដង់ដារ​ពិភពលោក ពី​ក្រុមហ៊ុន Hongkong Land, EXCHANGE SQUARE ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រប​ទៅតាម​តម្រូវការ​លក់ដូរ និង​ការរស់នៅ​របស់​អ្នកមាន​ជីវភាព​ធូរធា និង​មធ្យម​នៅ​កម្ពុជា​ដែល​កំពុងតែ​មានការ​កើនឡើង​។ អគារ​នេះ​មាន​ការិយាល័យ​កម្រិត A ចំនួន​១៦​ជាន់​ដែលមាន​ផ្ទៃ ៣៩,៧០០ ម៉ែត្រការ៉េ ផ្នែក​ខាងក្រោម​ចំនួន​៤​ជាន់​សំរាប់​ហាង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​។ អគារ​នេះ​នៅ​ចំ​កណ្តាល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ នា​កែង​ជ្រុង​នៃ​ផ្លូវ​លេខ​៦១ ដែល​ផ្តល់​ភាពងាយស្រួល​ឲ្យ​អ្នក​និយម​ដើរ​ទំនិញ និង​អ្នកធ្វើការ ក្នុងការ​ស្វែងរក​សេវា​រដ្ឋបាល​ពាណិជ្ជកម្ម និង​ដើរលេង​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​។
 
​ផ្នែក​អគារ​លក់ដូរ​ទំនិញ និង​ពាណិជ្ជកម្ម​របស់ EXCHANGE SQUARE បាន​បើក​ដំណើរការបាន ៧០%​ហើយ ហើយ​រំពឹងថា​នឹង​សម្រេចបាន​៨០% នៅ​ដំណាច់ឆ្នាំ​២០១៧​។ ផ្នែក​អគារ​លក់ទំនិញ សម្បូរ​ម៉ាក​ល្បីៗ​ទាំងនេះ ដែល​ទំនិញ​ម៉ាក​ខ្លះ​ទើបតែ​បង្ហាញ​វត្តមាន នៅក្នុង​ទីផ្សារ​ជា​លើកដំបូង រួមមាន​ដូចជា​៖ BERING, Combi, Crocs, Escentric Garden, Flight Booking Centre, Guardian Pharmacy, Havaianas, Levi’s, MDS, Owndays, Pandora, Power Play by KFour, SMART, Sneakers, The Warehouse, Timecity និង Yves Rocher ។ ចំណែក​អាហារ​ដ្ឋា​ន​និង​ភេ​ស​ជ្ជះ​ល្បីៗ​មានដូចជា​៖ Amazon Café, Asian Kitchen, Bonchon, Cold Stone Creamery, Lucky Burger, San Francisco Caffe, Starbucks និង Sushi Tei​។ ផ្នែក​ការិយាល័យ​ជួល មាន​អតិថិជន​ធំៗ ដូចជា​៖ AIA, CIMB Bank, Marubeni Corp., Mitsui & Co, Tings & Associates, the United Nations Children’s Fund (UNICEF) និង World Bank​។ Huawei Technologies, ICBC, Jardine Schindler, Michelin និង​ក្រុមហ៊ុន​ក្នុងស្រុក​ឈានមុខ​ដូចជា​៖ HGB Group នឹង​ចូលមក​ឆាប់ៗ​ក្នុងឆ្នាំនេះ​។​




​ជាមួយនិង​ការ​រចនា​ប្រកបដោយ​និរន្តរភាព អាគារ EXCHANGE SQUARE ត្រូវ​បានផ្ដល់​ចំណាត់ថ្នាក់​ជា អគារ​(Green Mark Gold Building) ពី​អាជ្ញាធរ​សាងសង់ និង​អគារ​នៃ​រដ្ឋាភិបាល​សិង្ហ​បុរី​។ ការវាយតំ​លៃ​នេះ ផ្តោតទៅលើ​ការ​រចនា និង​ការសាងសង់ ដែល​កាត់បន្ថយ​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​ទឹក​ក្នុង​អាគារ​ទាំងមូល ហើយ​រក្សាបាន​នូវ​គុណភាព​បរិស្ថាន​ទាំង​ក្នុង និង​ក្រៅ​អាគារ​អោយនៅ​ដដែល​។ លក្ខណៈពិសេស​នៃ​និរន្ត​ភាព​ទាំងនោះ​មានដូចជា​៖ ការ​រចនា​ទាំងឡាយ​ដើម្បី​កាត់បន្ថយ​នូវ​ពន្លឺព្រះអាទិត្យ​ចូលក្នុង​អាគារ ហើយ​និង​កាត់បន្ថយ​ការប្រើប្រាស់​ប្រព​ន្ធ័​ម៉ាស៊ីនត្រជាក់ ដោយ​កាត់បន្ថយ​ទំហំ និង​រក្សា​ប្រសិទ្ធភាព​នៃ​ប្រព​ន្ធ័​ខ្យល់​រួមទាំង​ប្រព​ន្ធ័​ជណ្តើរយន្ត​ទំនើប ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​អគ្គីសនី​។​

​លោក Robert Garman នាយក​ប្រតិបត្តិ Hongkong Land បាន​មានប្រសាសន៍ថា​៖« EXCHANGE SQUARE គឺជា​គម្រោង​អភិវឌ្ឍន៍​ពេញ​ដោយ​កិត្យានុភាព​ថ្មី​ចុងក្រោយ​បំផុត​របស់ Hongkong Land នៅក្នុង​តំបន់ ដែលមាន​ពាណិជ្ជកម្ម​រីក​លូត​របស់​អាស៊ាន ហើយ​យើង​ជឿជាក់ថា គម្រោង​នេះ​នឹង​នាំ​មុខមាត់​ថ្មី​ដល់​រាជធានី​ភ្នំពេញ​។ ផលប្រយោជន៍ និង​ការប្ដេជ្ញាចិត្ត ដែល​យើង​បាន​មើលឃើញ​ពី​ការជួល​អគារ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា EXCHANGE SQUARE  កំពុង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហាង​លក់ទំនិញ​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស ហើយ​យើង​សម្លឹង​ទៅរក​ភាព​រីកចម្រើន​រួមគ្នា ជាមួយ​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ ប្រកបដោយ​ភាពសប្បាយ​រីករាយ​នាពេល​អនាគត​”​។​

Hongkong Land ត្រូវបាន​ទទួលស្គាល់​ដោយសារ​គុណភាព​សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ និង​សេវា​បម្រើ​អតិថិជន​នៅ​ទូទាំង​តំបន់ ហើយ​គេ​រំពឹងថា EXCHANGE SQUARE នឹង​ក្លាយជា​គំរូ​ស្ដង់ដារ​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ និង​ប្រទេស​កម្ពុជា​ទាំងមូល​។ ក្រុមហ៊ុន ក៏មាន​ការិយាល័យ​កម្រិត A អចលនទ្រព្យ​សម្រាប់​ការប្រើប្រាស់​ចម្រុះ និង​ហាង​លក់ដូរ​ទំនិញ នៅ​ហុងកុង ចិន សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង វៀតណាម​ផងដែរ​។

Hongkong Land គឺជា​ក្រុម​សម្ព័ន្ធ​វិនិយោគ គ្រប់គ្រង និង​អភិវឌ្ឍ​អចលនទ្រព្យ​មាន​ចុះបញ្ជី​កា ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨៩​។ ធុរកិច្ច​របស់ Hongkong Land ត្រូវបាន​កសាងឡើង​ដោយ​ឈរលើ ឧត្តមភាព សុចរិត​ភាព និង​ភាពជា​ដៃគូ​។

​ក្រុម​សម្ព័ន្ធ មានកម្ម​សិទ្ធិ និង​គ្រប់គ្រង​លើ​អគារ​ការិយាល័យ​ជាន់ខ្ពស់ និង​អចលនទ្រព្យ​លក់​ឬ​ជួល ប្រមាណ ៨00,000​​ ម៉ែត្រការ៉េ នៅក្នុង​ទីក្រុង​សំខាន់ៗ​នៃ​តំបន់​អាស៊ី ដែលមាន​មូលដ្ឋាន​ចំបង​នៅ​ហុងកុង និង​សិង្ហ​បុរី​។

​ដោយឡែក​នៅ​ចំ​កណ្តាល​ទីក្រុង​ហុងកុង ក្រុមហ៊ុន​មាន​អចលនទ្រព្យ​ប្រមាណ ៤៥0,000​ ម៉ែត្រការ៉េ លើសពីនេះទៅទៀត​ក្រុមហ៊ុន​ក៏មាន​អគារ​ការិយាល័យ​ទំនើប​ឈានមុខ​ទំហំ ១៦៥,000 ម៉ែត្រការ៉េ​បន្ថែមទៀត នៅ​សិង្ហ​បុរី ដែល​ជាការ​សហការគ្នា​រវៀង​ដៃគូ និង ភាគហ៊ុន ៥០%​នៅក្នុង​អគារ​ឈានមុខ​នៃ​ជ​ម្ឈ​មណ្ឌល Central Jakarta​។ ក្រុមហ៊ុន ក៏មាន​អគារ​ស្នាក់នៅ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​អចលនទ្រព្យ​ប្រើប្រាស់​ចម្រុះ ក្រោម​ការអភិវឌ្ឍ​នៅតាម​បណ្ដា​ទីក្រុង​ទូទាំងប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមមាន​មជ្ឈមណ្ឌល​ទំនិញ​ទំនើប នៅ Wangfujing នាទី​ក្រុង Beijing​។ នៅ​សិង្ហ​បុរី ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ MCL Land គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អគារ​ស្នាក់នៅ​ដ៏​សក្តា​នុ​ពុល​។




Hongkong Land Holdings Limited ត្រូវបាន​បង្កើតឡើង​នៅក្នុង​តំបន់ Bermuda ហើយ​បាន​ចុះបញ្ជី និង​ចេញផ្សាយ​មូល​ប​ត្រ​លើកទីមួយ​ជាមួយនឹង ទីផ្សារ​មូល​ប​ត្រ​ពី​London Stock Exchange និង​បោះផ្សាយ​មូល​ប​ត្រ​លើក​ទី​២ នៅ Bermuda និង សិង្ហ​បុរី​។ ទ្រព្យ និង​ការវិនិយោគរ​នានា​រប​ស់ស​ម្ព័​ន ត្រូវបាន​គ្រប់គ្រង​ពី​ទីក្រុង​ហុងកុង ដោយ​Hongkong Land Limited​។ Hongkong Land គឺជា​សមាជិក​មួយ​នៃ​សម្ព័ន្ធ Jardine Matheson​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​៖
​ឈ្មោះ​: Mr Harry Wong
​លេខ​ទូរស័ព្ទ​: +855 92 916 640
Email:
[email protected]

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com