អត្ថបទពាណិជ្ជកម្ម
វត្តមាន​របស់​រថយន្ដ ALL-NEW DISCOVERY 2017 ទើប​មកដល់​កម្ពុជា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​
16, Aug 2017 , 4:15 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ រថយន្ដ​ទំនើប​ម៉ាក Land Rover ម៉ូ​ដែល ALL-NEW DISCOVERY ស៊េរី​២០១៧ មកពី​ចក្រភព​អង់គ្លេស បានដាក់​សម្ពោធ​ជា​ផ្លូវការ នៃ​វត្តមាន​របស់ខ្លួន មកកាន់​ទីផ្សារ​កម្ពុជា កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា កន្លងទៅ ដែល​ស្ថិតនៅ​អគារ​តាំង​លក់​រថយន្ដ Jaguar Land Rover របស់ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។​
 
​លោក អ៊ូ​ល ហ្សេ​បេ​កឺ (Ulf Sebecke) នាយក​គ្រប់គ្រង​ទូទៅ​របស់​រថយន្ដ Jaguar Land Rover ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នៃ ALL-NEW DISCOVERY 2017 ថា ក្នុងនាម​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ដ គ្រឿង​តុ​ប​តែ និង​គ្រឿងបន្លាស់​សុទ្ធ របស់ Jaguar Land Rover លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ក្នុងការ​ណែនាំ​ជា​ផ្លូវការ នូវ​រថយន្ដ​ប្រភេទ SUV បច្ចេកវិទ្យា​ចុងក្រោយ ម៉ូ​ដែល the All-New Land Rover Discovery ស៊េរី​២០១៧ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ រថយន្ដ ALL-NEW DISCOVERY នេះ គឺជា​កេរ្ដិ៍តំណែល​របស់​ម៉ាក Land Rover ដែល​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា ជា​រថយន្ដ​បែប​ខ្ពស់ (SUV) ដែលមាន​សមត្ថភាព​ខ្ពស់បំផុត​។



​គួរបញ្ជាក់​ផងដែរ​ថា រថយន្ដ ALL¬-NEW DISCOVERY ជា​ជំនា​ន់ទី​៥ របស់​ត្រកូល Discovery ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ស្រលាញ់​រថយន្ដ​ប្រភេទ SUV និង​តម្រូវ​គ្រប់​ស្ថានភាព​ផ្លូវ​ក្នុងប្រទេស​កម្ពុជា​។ រថយន្ត​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បង្អស់​របស់ Land Rover​។ ជាពិសេស​ទៀត​នោះ គឺ​រថយន្ត​ថ្មី​មួយ​នេះ​អាច​ជិះ​បាន​យ៉ាង​ទូលាយ​ដល់​ទៅ​៧​នាក់ ឯណោះ មានភ្ជាប់​នូវ​រន្ធ​ដោត USB ដល់​ទៅ ៩ និង​អាច​ផ្ទុក iPad បាន​ដល់​ទៅ ៦ គ្រឿង​។​



​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111
​គេហទំព័រ ផ្លូវការ​៖
www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖
@LandRoverCambo




 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com