ជាតិ
សង្គមជាតិ
អាជ្ញាធរ ហាមបង្ហោះ Drone លើដែនដីរាជធានីភ្នំពេញ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ហាមការថតរូប ឬវីដេអូ ដោយប្រើប្រាស់យន្តហោះបំពាក់កាមេរ៉ា(Drone)នៅលើដែនដីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងខាងលើសរសេរថា៖ «ដើម្បីធានាបាននូវការគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ សូមហាមមិនប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើ Drone ជាដាច់ខាតក្នុងរាជធានីភ្នំពេញ»។
យ៉ាងណាក៏ដោយ ករណីមានការចាំបាច់ក្នុងការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ។ ហើយក្នុងករណីនៅតែបំពាន អ្នកប្រព្រឹត្តនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងខាងលើ៕
Tag:
Drone
សាលារាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com