កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមកីឡាករឈិនឡូន បើកការប្រកួតនៅថ្ងៃនេះ
× ក្រុមកីឡាករជម្រើសជាតិឈិនឡូន ដែលជាប្រភេទកីឡានាំមេដាយមាសជូនជាតិ កាលពីឆ្នាំ២០១៥ បើកការប្រកួតរបស់ខ្លួននៅថ្ងៃទី១៧ ខែសីហា នេះ នៅកីឡដ្ឋាន Titiwangsa Indoor Stadium ក្នុងទីក្រុងគូឡាឡាំពួរ។
កម្មវិធីប្រកួតប្រព្រឹត្តទៅចាប់ពីម៉ោង១០ព្រឹក [ម៉ោងនៅកម្ពុជា] ដោយក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតពីរវិញ្ញាសា គឺ Men's Regu និង Men's quadrant។
ក្រុមកីឡាករឈិនឡូនកម្ពុជា មានលោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា ជាប្រតិភូដឹកនាំ លោក ជាតិ ខេមរា ជាគ្រូបង្វឹក លោក ឈួន ប៉ុណ្ណារ៉ា ជាគ្រូជំនួយ។ សមាសភាពកីឡាករ១០រូបរួមមាន អឹុង ណារិទ្ធិ, រៀម សុខភីរម្យ, ជាតិ ខេមរិន្ទ, ឈន សុខុម, ណាង សុភាព, ហេង រ៉ាវុត, ទ្រឹង លី និង សុភៈ ចននី៕
Tag:
SEA Games 2017
ឈិនឡូន
© រក្សាសិទ្ធិដោយ thmeythmey.com