វីដេអូ
អត្ថបទពាណិជ្ជកម្ម
តើ​មាន់​ដុត​ក្នុង​ពាង និង​មាន់​ដុត​បំពង់​ឬ​ស្សី មាន​រសជាតិ​ប្លែក​យ៉ាងណា​?
17, Aug 2017 , 11:01 am        
រូបភាព
​ម្ហូបអាហារ​សម្រាប់​ទទួល​ទាន អាច​កែច្នៃ​បានជា​ច្រើន​ប្រភេទ ទៅតាម​អ្វីដែល​អ្នកទទួល​ទាន​ចង់បាន និង​ត្រូវការ​។ សម្រាប់​មាន់​ដុត​ក្នុង​ពាង និង​មាន់​ដុត​បំពង់​ឬ​ស្សី ជា​មុខម្ហូប​ថ្មី ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ស្គាល់ និង​មិន​ធ្លាប់​ដឹង​។  ម្ហូប​មាន់​ដុត​នេះ ខុសប្លែក​ពី​មាន់​ដុត​លាយ​ជា​កូកាកូឡា ដែល​មនុស្ស​ភាគច្រើន​ពេញនិយម និង​ចូលចិត្ត​ទទួលទាន​។​

​ការវិវត្តន៍​ថ្មី​នៃ​ការរស់នៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មនុស្ស​មួយចំនួន តែងតែ​ចង់​សាក​អ្វីដែល​ថ្មីៗ និង​ប្លែកៗ​។ សម្រាប់​ម្ហូបអាហារ​នាពេល​បច្ចុប្បន្ន​នេះ មានមុខ​ម្ហូប​ប្លែកៗ និង​ថ្មីៗ​ជាច្រើន​មុខ ដែល​កំពុង​ពេញនិយម​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ មុខម្ហូប​មាន់​ដុត ជា​អាហារ​ដែល​ពេញនិយម​សម្រាប់​មនុស្ស​មួយចំនួន ប៉ុន្តែ​មាន់​ដុត​មាន​របៀប​ធ្វើ​ខុសៗ​គ្នា​។ កន្លងមក​លោកអ្នក​ធ្លាប់តែ​ឃើញ និង​ធ្វើ​ទទួលទាន ម្ហូប​មាន់​ដុត​លាយ​ជាមួយ​ទឹកក្រូច​កូកាកូឡា​ជាដើម ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ គឺ​មុខម្ហូប​ថ្មី «​មាន់​ដុត​ក្នុង​ពាង​» និង «​មាន់​ដុត​បំពង់​ឬ​ស្សី​»​។ «​មាន់​ដុត​ក្នុង​ពាង​» និង «​មាន់​ដុត​បំពង់​ឬ​ស្សី​» ជា​មុខម្ហូប​ដែលមាន​នៅក្នុង​ភោជនីយដ្ឋាន​កាហ្វេ​ដី​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖











(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com