កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ឈិនឡូន​កម្ពុជា​ចាញ់​មី​យ៉ាន់​ម៉ា ៩៤-១៣៧
17, Aug 2017 , 11:32 am        
រូបភាព
រូបថត Twitter NOCC
រូបថត Twitter NOCC
ដោយ: ថ្មីៗ
​ក្រុមកីឡា​ជម្រើសជាតិ​ឈិន​ឡូ​ន​កម្ពុជា បាន​ប្រកួត​ចាញ់​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល​សរុប ៩៤-១៣៧ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​កីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី​១៧ ខែសីហា នេះ​។​



​មី​យ៉ាន់​ម៉ា​ដែលជា​ម្ចាស់​ប្រភេទ​កីឡា​ប្រពៃណី​នេះ បាន​យកឈ្នះ​កម្ពុជា ៧០-៤៧ នៅ​ជុំទីមួយ ហើយ​បន្ត​យកឈ្នះ ៦៧-៤៧ បន្ថែមទៀត​នៅ​ជុំ​ទី​ពីរ​។ ជាមួយ​លទ្ធផល​សរុប ១៣៧-៩៤ មី​យ៉ាន់​ម៉ា​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​មេដាយមាស​ជាមួយ​ឡាវ ដែល​បាន​យកឈ្នះ ហ្វីលីពីន ១៣៣-៧៦ ។​


Tag:
 ឈិន​ឡូ​ន​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com