កីឡាជាតិ
ជាតិ
ឈិនឡូន Event 4៖ មីយ៉ាន់ម៉ាឈ្នះមាស ឡាវបានប្រាក់ ម៉ាឡេស៊ី និងកម្ពុជាទទួលសំរឹទ្ធ កីឡាករកម្ពុជារកបាន៩៤ពិន្ទុ។ រូបថត NOCC
× ក្រុមកីឡាឈិនឡូនជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសា Men’s Chinlone Event 4 ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅកីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៧ ខែសីហា នេះ។
វិញ្ញាសាឈិនឡូន Event 4 នេះ មានការចូលរួមពីក្រុមជម្រើសជាតិចំនួន៥ ដោយមីយ៉ាន់ម៉ា រកបាន១៣៧ពិន្ទុ ឡាវសម្រេចបាន១៣៣ពិន្ទុ ត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ម៉ាឡេស៊ី ធ្វើបាន១០៦ពិន្ទុ និងកម្ពុជារកបាន៩៤ពិន្ទុ បានមេដាយសំរឹទ្ធស្ទួន។
ក្រុមកីឡាករមីយ៉ាន់ម៉ា អបអរក្រោយឈ្នះពិន្ទុឡាវនៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Sea Games 2017
ហ្វីលីពីនដែលសម្រេចបានតែ៧៦ពិន្ទុនោះ និងចាញ់កម្ពុជា ៧៦-៩៥ ត្រូវហាលអាវ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ មីយ៉ាន់ម៉ា បានមេដាយមាស ដោយធ្វើបាន១៤៩ពិន្ទុ ខណៈឡាវបានមេដាយប្រាក់ជាមួយនឹង១៤៨ពិន្ទុ ដែលជាលទ្ធផលយ៉ាងប្រផិតប្រផើយបំផុត៕
Tag:
ឈិនឡូន
SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com