ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើកំពុងតែឆ្ងល់ថាហេតុអ្វីបានជាត្រូវញ៉ាំទឹកដោះគោក្នុងពេលមានផ្ទៃពោះ គួរតែអានអត្ថបទនេះហើយ
× ការមានផ្ទៃពោះគឺជារឿងដែលត្រូវគិតអំពីការទទួលបានជីវជាតិសំខាន់ៗ ត្រឹមត្រូវ និងប្រកបដោយសុខភាពល្អ។ អ្នកគួរតែញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងទៀងពេលវេលាសម្រាប់ខ្លួនឯងនិងសុខភាពកូន។ ការប្រែប្រួលជាច្រើនក្នុងរាងកាយ និងអាហារដែលអ្នកញ៉ាំអាចដាក់ភាពឆ្ងល់ជាច្រើនក្នុងពេលកំពុងតែមានផ្ទៃពោះនេះបាន។
រឿងមួយដ៏សំខាន់នោះគឺថា ហេតុអ្វីវានជាត្រូវការញ៉ាំទឹកដោះគោក្នុងពេលមានផ្ទៃពោះ។ បើសិនជាអ្នកមានមិនមានជំងឺប៉ះជាតិឡាក់តូសមិនបានទេនោះ អ្នកនឹងទទួលបានអត្ថប្រយោជន៍យា់ងច្រើនពីការញ៉ាំទឹកដោះគោ។ ចំនួនដ៏ច្រើននៃជាតិកាលស្យូមក្នុងទឹកដោះគោជាមួយគ្នានឹងជាតិខ្លាញ់ និងប្រូតេអ៊ីនទៀតនោះ វាពិតជាធ្វើឲ្យទឹកដោះគោជាភេសជ្ជៈដែលផ្តល់សុខភាពបាន។ ក្រៅពីនេះវីតាមីន A, B12, D, កាបូអ៊ីដ្រាត ផូស្វ័រ សេឡេញ៉ូម ស័ង្គសី និងកាលស្យូមក៏ជាជីវជាតិដ៏សំខាន់ផ្សេងទៀតដែលមានក្នុងទឹកដោះគោដែរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនដែលការញ៉ាំទឹកដោះគោអាចជួយដល់ស្ត្រីមានផ្ទៃពោះបាន៖
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
កាលណាស្ត្រីមានផ្ទៃពោះមានប្រព័ន្ធភាពស៊ាំខ្លាំង វានឹងជួយការពារខ្លួនពីជំងឺឆ្លងគ្រប់ប្រភេទ អាឡែហ្ស៊ី និងផ្តាសាយបាន។ មិនត្រឹមតែប៉ុណ្ណោះកាលណាប្រព័ន្ធភាពស៊ាំខ្លាំង វានឹងជួយការពារទារកក្នុងផ្ទៃឲ្យមានសុខភាពល្អថែមទៀត។
ឆ្អឹងរឹងមាំ
កាលស្យូមគឺជាជីវជាតិដ៏សំខាន់ដែលជាតម្រូវការក្នុងការបង្កើតបាននូវឆ្អឹងដែលរឹងមាំល្អ។ ទឹកដោះគោមានជាតិកាលស្យូមច្រើនដែលអាចផ្តល់ជាតម្រូវការមួយនេះបាន។
បំបាត់ស្ត្រេស
ការដែលស្ត្រេសជាប់រហូតនឹងប៉ះពាល់ដល់ការលូតលាស់របស់ទារកបាន។ យ៉ាងណាមិញ ប្រូតេអ៊ីន និងសារធាតុ Lactium ដែលមានក្នុងទឹកដោះគោនឹងជួយបន្ថយស្ត្រេសនេះក្នុងពេលមានផ្ទៃពោះបាន។ ចំពោះអាការៈចង្អោ ចាញ់កូន ឈឺក្បាល និងពិបាកគេង អាចនឹងដោះស្រាយបានតាមរយៈការញ៉ាំទឹកដោះគោក្តៅៗមួយកែវនៅពេលយប់ ឬពេលចូលគេង។
បង្ការការខ្សោះជាតិទឹក
ទឹកដោះគោនឹងជួយបង្គ្រប់ជាតិទឹកក្នុងរាងកាយបាន។ ការញ៉ាំទឹកដោះគោមិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនទេ ថែមទាំងជួយមិនឲ្យខ្សោះជាតិទឹកក្នុងខ្លួនថែមទៀត។
ស្បែកកាន់តែស្អាត
ជាស្ត្រីមានផ្ទៃពោះនឹងមានស្បែកភ្លឺថ្លាដោយខ្លួនឯង។ ប៉ុន្តែមានស្ត្រីខ្លះបែរជាមានបញ្ហាស្បែកយ៉ាងច្រើនទៅវិញ។ ការឡើងកន្ទួលរមាស់ រមាស់ស្បែក ស្បែកជាំ ស្នាមសង្វា គឺជាបញ្ហាដែលអ្នកត្រូវការដោះស្រាយហើយ។ ការញ៉ាំទឹកដោះគោនឹងជួយឲ្យស្បែកកាន់តែរលោង និងស្រស់ស្អាតឡើងវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com