ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ដែល​ធាត់​ជ្រុល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​នៅ​ថ្ងៃក្រោយ​
17, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​យោងទៅតាម American Academy of Orthopaedic Surgeons បាន​ឲ្យ​ដឹងថា ប្រហែល​ជាមាន​មួយ​ភាគបី​ហើយ​នៃ​មនុស្ស​អាយុ​ចាប់ពី ២ ទៅ​១៩​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា​ជាម​នុស្ស​ធាត់​ជ្រុល​។ ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​ធាត់​បែបនេះ វា​ពិតជា​ផ្តល់​ផល​អវិជ្ជមាន​ចំពោះ​សុខភាព​ច្រើនណាស់​ក្រោយពី​កុមារ​ធំ​ឡើង​។ ឧទាហរណ៍ គេ​អាច​នឹងមាន​ជំងឺ​ដូចជា គេង​បាត់​ដង្ហើម ជំងឺហឺត និង​បញ្ហា​ចិត្តសាស្ត្រ​។​



​ដូច្នេះ​តើ​ឪពុកម្តាយ​អាចធ្វើ​អ្វី​បាន​ទៅ​ដើម្បី​បង្ការ​ផលវិបាក​ទាំងនេះ​៖
•    ចូរ​ឲ្យ​កូន​មាន​ភាព​សកម្ម​យ៉ាងហោច​ណាស់ ៣៥​នាទី​ក្នុង​មួយថ្ងៃ​។​
•    ធ្វើខ្លួន​ជា​មនុស្ស​គម្រូ​សម្រាប់​ពួកគេ​។ កុំ​រំពឹងថា​កូន​អ្នកនឹង​ហាត់ប្រាណ​ឲ្យ​សោះ​បើសិនជា​អ្នក​ចេះតែ​អង្គុយ​មើល​ទូរទស្សន៍​ជាប់​នោះ​។​
•    ចូរ​បញ្ចូល​កម្មវិធី​ហាត់ប្រាណ​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​គ្រួសារ​ដូចជា ការដើរ​ជាមួយ​ឆ្កែ គូរគំនូរ ឬ​លោតមឹក​។​
•    កាត់បន្ថយ​ការលេង​វីដេអូ​ហ្គេម ប៉ុន្តែ​ត្រូវ​ជំនួស​វិញ​ដោយ​ការ​រាំ ឬ​លេង​កីឡា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com