អត្ថបទពាណិជ្ជកម្ម
Ford Ranger ជា​រថយន្ត Pickup ដែល​លក់ដាច់​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ក្នុង​ឆ្នាំ ២០១៧
17, Aug 2017 , 3:07 pm        
រូបភាព
​រថយន្ដ Pick-up Ford Ranger ជា​រថយន្ត​ដែលមាន​ប្រជាប្រិយភាព​និង មានការ​ប្រកួតប្រជែង​ខ្ពស់​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៧ តួលេខ​នៃ​ការលក់​របស់​រថយន្ត Ford Ranger បាន​កើនឡើង​រហូតដល់ ២១ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៦ ។

​របាយការណ៍​នៃ​ការលក់​សរុប​នេះ​រួមបញ្ចូល​ពី​ការលក់​នៅ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃ​និង​វៀតណាម​។ រថយន្ត Ford Ranger ជាប់​ចំណាត់ថ្នាក់​ជា​រថយន្ត​លក់ដាច់​បំផុត​នៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូ​ដេលី​ដូ​នី និង​វែ​ល​សេ​ឡង់​។​

“​តម្រូវការ​អតិថិជន​ចំពោះ​រថយន្ត Ford Ranger បន្ត​កើនឡើង​ជានិច្ច ព្រោះ​ពួកគេ​ចង់បាន​រថយន្ត​ដែល អាច​ប្រើ​បាន​សម្រាប់​ការងារ​និង​ការកម្សាន្ត​ផងដែរ​” នេះ​បើ​យោងតាម​សម្ដី​របស់លោក Mark Ovenden អនុប្រធាន​ផ្នែក​លក់ ទីផ្សារ និង​សេវាកម្ម ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។ លោក​បាន​បន្តទៀតថា​៖ “​ដោយសារ​រថយន្ត Ford Ranger បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​លើស​រថយន្ត Pickup ដទៃ ការ​រចនា​រូបរាង​ថ្មី សន្សំសំចៃ​ប្រេង និង​ផ្ដល់​ផាសុកភាព​ខ្ពស់ ទាំងនេះ​ជា​អ្វីដែល​អតិថិជន​ចង់បាន ហើយ​យើង​ក៏​រំពឹងថា​អត្រា​ការលក់​នឹង​បន្ត​កើនឡើង​នា​ឆ្នាំ​បន្ទាប់ៗ​ទៀត​ដែរ​។​

​ប្រទេស​អូស្ត្រាលី​បាន​នាំមុខគេ​ក្នុង​ការលក់​រថយន្ត Ford Ranger នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ​ការលក់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​បាន​កើនឡើង​ជិត 19% រក្សា​ភាពជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ​រថយន្ត Pickup ។​



​នៅ​នូ​វែ​ល​សេ​ឡង់ រថយន្ត Ford Ranger ជា​រថយន្ត​លក់ដាច់​បំផុត ដែល​ចំនួន​នៃ​ការ​លក់បាន​កើនឡើង​ដល់​ទៅ ២៤​ភាគរយ ក្នុង​ពាក់កណ្ដាល​ឆ្នាំ ២០១៧​។​
​រីឯ​នៅ​ប្រទេស​ថៃ​វិញ​ចំនួន​រថយន្ត Ford Ranger ដែល​ចរាចរណ៍​លើផ្លូវ​សព្វ​ដ​ថ្ងៃ​បាន​កើនឡើង​យ៉ាង​សន្ធឹក​។ បើ​យើង​ងាក​មក​មើល​ចំនួន​នៃ​ការលក់​វិញ​បាន​កើនឡើង​រហូតដល់ ៥១​ភាគរយ​និង​មាន ចំណែក​ទីផ្សារ ១១,៧ ភាគរយ​។

​នៅ​ប្រទេស​ហ្វីលីពីន​ការលក់​រថយន្ត Ford Ranger បាន​កើនឡើង​ជិត ១៦ ភាគរយ និង​មាន​ចំណែក ២៥​ភាគរយ នៃ​ទីផ្សារ​រថយន្ត Pickup ទាំងមូល​។
​រថយន្ត Ford Ranger បន្ត​នាំមុខ​គែ​ផ្នែក​រថយន្ត Pickup នៅ​ប្រទេស​វៀតណាម​សម្រាប់​ឆ្នាំ​ទី ៤ ជាប់ៗ​គ្នា​ដោយ​ការលក់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧ កើនឡើង​ជិត ២​ភាគរយ និង​មាន​ចំនែក​ទីផ្សារ ៥៧​ភាគរយ ក្នុង​ទីផ្សារ​រថយន្ត Pickup ទាំងមូល​។​

​នៅ​តៃវ៉ាន់ Ford Ranger បាន​រក្សា​ភាព​នាំមុខ​នៅក្នុង​ទីផ្សារ​រថយន្ត Pickup ជាមួយនឹង​ការលក់​កើនឡើង ២៩​ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​តម្រូវការ​អតិថិជន​កើនឡើង​ជា​លំដាប់​។​

​ក្រុមហ៊ុន Ford Ranger ក៏បាន​រក្សា​តំណែង​ជា​រថយន្ត Pickup លក់ដាច់​បំផុត​នៅក្នុង​ទីផ្សារ​កំពុង​រីកចម្រើន​ផ្សេងៗ​ដូចជា​ប្រទេស​កម្ពុជា​និង​ទី​ញូ​កាលី​ដូ​នៀ​ជាដើម​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com