ជាតិ
សង្គមជាតិ
កម្មករ​-​កម្មការិនី​អាច​ទទួល​សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ​នៅ​ទីតាំង​ជិត​១៣០០​កន្លែង​
18, Aug 2017 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក បេឡាជាតិរបបសន្តិសង្គម
រូបភាពពីហ្វេសប៊ុក បេឡាជាតិរបបសន្តិសង្គម
ដោយ:
​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​អំពាវ​ដល់ក​ម្មករ​-​កម្មការិនី​នៅ​គ្រប់​បណ្ដា​រោងចក្រ​ទាំងអស់ អាច​ទៅ​ទទួល​សវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ ពី​មន្ទីរពេទ្យ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស ទូទាំង​២៥​រាជធានី​-​ខេត្ត ដែលមាន​ចំនួន​១២៧៨​កន្លែង គ្រប់ពេល​បាន​២៤​ម៉ោង​។​



​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)  តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​អះអាងថា មកដល់​បច្ចុប្បន្ននេះ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព មាន​កម្មករ​-​កម្មការិនី ទៅ​ទទួល​សេវា​ព្យាបាល ថែទាំ​វេជ្ជសាស្ត្រ និង​ឆ្លងទន្លេ​ប្រមាណ​២១​ម៉ឺន​នាក់ ក្នុងចំណោម​កម្មករនិយោជិត​ប្រមាណ​៨២​ម៉ឺន​នាក់ ដែល​មកពី​រោងចក្រ សហគ្រាស​ប្រមាណ​៧៥៤​។​

​លោក សេង សក្កដា ប្រធាន​ក្រុមប្រឹក្សា ប​.​ស​.​ស បានលើកឡើង​ពី​អត្ថប្រយោជន៍​ថែទាំ​សុខភាព​ដែល​កម្មករ​ត្រូវ​ទទួលបាន ក្នុងនោះ​មាន​សេវា​ពិគ្រោះ​ជំងឺ​ដោយ​មិន​គិតថ្លៃ ការព្យាបាល​ដោយ​មិន​គិតថ្លៃ សេវា​ពិនិត្យ​សុខភាព​មុន និង​ក្រោយពេល​សម្រាក​មាតុភាព​ដោយ​មិន​គិតថ្លៃ សេវា​សម្រាលកូន​ដោយ​មិន​គិតថ្លៃ សេវា​ថែ ទាំ​និង​បង្ការ​សុខភាព​ដោយ​មិន​គិតថ្លៃ រយៈពេល​៣​ខែ ឈប់សម្រាក​មាតុភាព​ទទួលបាន​ប្រាក់​ឈ្នួល​ពាក់កណ្តាល​ពី​ថៅកែ​រោងចក្រ និង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០​ភាគរយ​រយៈពេល​៩០​ថ្ងៃ​ពី ប​.​ស​.​ស​៕






Tag:
 បេឡា​ជាតិ​មុខរបរ​សន្តិសុខ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com