ជាតិ
កម្ពុជា​ជាប់​ចំណាត់ថ្នាក់ ១៨០ ដែលជា​ប្រទេស​លំបាក​បំផុត​ក្នុងការ​ចុះបញ្ជីប្រកប​របរ​អាជីវកម្ម​
17, Aug 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  កម្ពុជា​ក្លាយជា​ប្រទេសមួយ ដែល​ពិបាក​បំផុត​ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ ១៨០ ក្នុងចំណោម ១៨៩ ប្រទេស​។  នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (World Bank) ដែល​បានប្រកាស​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា​។



​កម្ពុជា​ប្រើ​រយៈពេល​៨៧​ថ្ងៃ ដើម្បី​ចុះបញ្ជី​ប្រកប​រប​អាជីវកម្ម ខណៈ​ប្រទេស​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រើតែ​រយៈពេល​២៥​ថ្ងៃ​ប៉ុណ្ណោះ​។ ការ​យឺត​យ៉ាវនេះ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ពិបាក​បំផុត​ក្នុងការ​ចុះបញ្ជី​ប្រកប​រប​អាជីវកម្ម ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១៨០ ក្នុងចំណោម​ប្រទេស ១៨៩​ប្រទេស​។

លោក Miguel Eduardo Sanchez អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក បាន​ថ្លែងថា មុននឹង​ចាប់ផ្តើម​ដំណើរការ​ប្រកប​រប​អាជីវកម្ម វិនិយោគិន​ត្រូវសុំ​ច្បាប់​ពី​អាជ្ញាធរ និង​ក្រសួង​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​ប្រើ​រយៈពេល​យូរ ទម្រាំ​ទទួលបាន​អាជ្ញាប័ណ្ណ​។ 

​លោក​ថា បញ្ហា​នេះ​អាជ្ញាធរ និង​ក្រសួង គួរតែ​រក​វិធី​សម្រួល​ក្នុងការ​ចុះបញ្ជីប្រកប​រប​អាជីវកម្ម ឲ្យ​ងាយស្រួល​ជាង​នេះ និង​ប្រើ​ពេលវេលា​ខ្លី​ជាង​នេះ​៕       


Tag:
 អាជីវកម្ម​
 ​ ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com