អន្តរជាតិ
យ៉ាងហោចពីរនាក់ស្លាប់ ក្នុងករណីវាយប្រហារភេរវកម្ម​​ដោយ​បើក​រថយន្ត​បុក​រះនៅ​អេស្ប៉ាញ
17, Aug 2017 , 11:40 pm        
រូបភាព
រូបភាព៖ គណនី Twitter សារព័ត៌មាន Press TV
រូបភាព៖ គណនី Twitter សារព័ត៌មាន Press TV
ដោយ: ថ្មីៗ
 មនុស្ស​យ៉ាងហោចណាស់ មនុស្សពីរនាក់បានស្លាប់ និងចន្លោះពី ២០​​ទៅ ២៥​ នាក់​ផ្សេង​ទៀត​រង​របួស​ដោយសារការបើករថយន្ត​បុករះ នៅកណ្តាលក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញនា​ថ្ងៃ ព្រហស្បតិ៍ទៅ ១៧ ខែសីហានេះ។​ វាមានការ​វាយ​តម្លៃថា សកម្មភាព​បើ​កឡាន​​បុក​រះមនុស្ស​ពេញ​ទីក្រុង​នេះជា​សកម្មភាព​ភេរកម្ម​ ប៉ុន្តែអ្នក​នាំ​ពាក្យប៉ូលិសបដិសេធចាត់ទុក​ឧបទ្ទវហេតុនេះជា​ករណី​ភេរវកម្ម​។


ទីភ្នាក់ងារព័ត៌មាន​  AFP ផ្សា​យថា​ ករណី​បើករ​ថយន្ត​បុក​រះនៅ​ទីក្រុងបាសេឡូណា​ប្រទេសអេស្ប៉ាញ​​ថ្ងៃព្រហស្បតិ៍ទី ១៧ សីហានេះ បាន​ធ្វើឲ្យមនុស្ស​យ៉ាងហោាចណាស់់ ២នាក់ស្លាប់ និងបង្កឲ្យ​មនុស្ស​ពី ២០ ទៅ ២៥នាក់​ផ្សេង​ទៀត​រងរបួស​ផងដែរ។  សមត្ថកិច្ច​មូលដ្ឋា​ន​ចាត់ទុក​ករណីឧបទ្ទវហេតុនេះជា​ការ​វាយប្រហារ​ភេរវកម្ម ទោះ​បីជា​អ្នកនាំពាក្យប៉ូលិស​មិនទាន់ហ៊ានបកស្រាយ​ក៏ដោយ។

បើតាមទីភ្នាក់ងារព័ត៌មាន AP ជនសង្ស័យ​ដែល​បង្ក​ហេតុ​បាន​រត់ចេញពី​រថយន្តទៅ​លាក់ខ្លួន​នៅក្នុងបារមួយកន្លែង បន្ទាប់ពី​គេធ្វើសកម្មភាព​បុករះ​អ្នកដំណើរតាម​ផ្លូវ​ដែល​មានទាំងប្រជាជន​នៅក្នុងតំបន់ និង​អ្នកទេសចរផង​នោះ។  ឧបទ្ទវហេតុនេះ​កើតឡើងនៅវិថី Las Ramblas ដែល​ជាវិថីមួយក្នុងចំណោម​វិថីដែលមរមាញឹក​ជាងគេ​នៅក្រុងបាសេឡូណា  ព្រោះវាមានអ្នកទេសចរកកកុញផងដែរ។

មកដល់ពេលនេះ ប៉ូលិសកំពុងឡោមព័ទ្ធទីតាំង​ដែលគេជឿជាក់​ថា ជនសង្ស័យកំពុង​លាក់​ខ្លួន ហើយក្រុមសង្គ្រោះកំពុងបន្ត​ដឹកអ្នករបួស​ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ំ Mariano Rajoy បន្ត​​ភ្ជាប់ទំនាក់ទំនង​ជាមួយអាជ្ញាធរពាក់ព័ន្ធនៅកន្លែងកើតហេតុ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈមនេះ​ផងដែរ។






© រក្សាសិទ្ធិដោយ thmeythmey.com