ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សែលកាត ត្រូវបានទទួលស្គាល់ជាបណ្ដាញសេវាអ៊ីនធើណិត លឿនជាងគេបំផុតនៅ កម្ពុជាពី OpenSignal
18, Aug 2017 ,
9:44 am
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្តរជាតិ ជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។
ក្នុងការសិក្សានាពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយ OpenSignal បានបង្ហាញឲ្យឃើញថា សែលកាត ឈានមុខគេលើពីរផ្នែកធំៗ៖
• អ៊ីនធើណិត 4G លឿនជាងគេ
• បណ្តាញសេវាលឿនជាងគេ
ការសិក្សានេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ដោយបានសិក្សាទៅលើ ក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី៖ សែលកាត (Cellcard) Metfone និង Smart Axiata ។ សែលកាត ទទួលបានពានរង្វាន់នេះដោយសារតែល្បឿនដោនឡូត 4G LTE របស់ខ្លួន មានល្បឿនជាមធ្យមដល់ទៅ ១៩.៧ Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីនធើណិត 4G ។ ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាត គឺលឿនជាងគេ ២ដងបើប្រៀបធៀបជាមួយលទ្ធផល នៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត ល្បឿននៃការដោនឡូតរបស់សែលកាតលឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿន ១៦.២ Mbps។
ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង 4G មានល្បឿនរហូតដល់ ៨.១Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វាន់នេះ។
របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីនធើណិត 4G LTE លឿនជាងគេបំផុតប៉ុណ្ណោះទេ សេវាគ្រប់ដណ្តប់ 4G LTE របស់សែលកាត ក៏មានភាពទូលំទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង ៧០% ធ្វើឲ្យអតិថិជនសែលកាត ភ្ជាប់ទៅសេវា 4G បានញឹកញាប់និងលឿនជាងមុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើ ចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G បានរហូតដល់ ៧ដង ក្នុងចំណោម ១០ដង។
ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើម ពង្រីកបណ្ដាញសេវា 4G ដែលសែលកាតបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹង
បច្ចេកវិទ្យាសេវា 4G និង 3G។
សែលកាតទើបតែទទួលបានពានរង្វាន់ បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០១៧ ពី Ookla ដោយសារតែការពង្រីកបណ្តាញសេវា 4G កើនឡើងពី ២០០ អង់តែន រហូតដល់ ២០០០ អង់តែន នាពេលបច្ទុប្បន្ន។ លោក ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានលើកឡើងថា “ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មានក្នុងរយៈ ២០ឆ្នាំនេះ។”
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមទៀតថា៖« ការពង្រីកបណ្ដាញសេវារបស់យើង នៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន ៣០០០ អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា 5G»។
ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពីរផ្សេងទៀត រួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពី Ookla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ពី IDG ASEAN Award។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម