អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ ខេ​ម​បូ​ឌា បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​
18, Aug 2017 , 11:20 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ថ្មីៗ​នេះ​អ៊ី​ស វេ​ស្ត ស៊ីដ ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​គ្រាប់ពូជ​បន្លែ​ធំ​បំផុត​ទាំង​១០ ក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​តែមួយគត់ ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ ដែលមាន​ជំនាញ​ផ្តោតលើ​ដំណាំ​បន្លែ​តំបន់​ត្រូ​ពិ​ក ពេលនេះ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ​។​
 
​នៅក្នុង​ឱកាស​ដ៏​ពិសេស​នៃ​កម្មវិធី​បើកសម្ពោធ​នេះ ក៏មាន​វត្តមាន​ដ៏​វិសេសវិសាល ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ដូចជា​៖  ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, លោក ហេង ឫទ្ធា នាយក​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ កម្ពុជា​, លោក Michel Devarrewaere អនុប្រធាន​នៃ​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ គ្រុប និង​ប្រតិភូ​ក្រសួងកសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន ជាច្រើនរូប​ទៀត​។​



​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៨២ នៅ​ប្រទេស​ហ្វីលីពីន និង​បាន​ផលិត​ជូន​កសិករ នូវ​ពូជ​បង្កាត់​ដែល​ត្រូវ​តាម​ទីផ្សារ​តំបន់​អាស៊ី​។ ជាពិសេស​បទពិសោធន៍​រហូត​ទៅដល់​៣៥​ឆ្នាំ ក្នុង​ការជួយ​បង្កើន​ផលិតភាព​របស់​កសិក​រ តាមរយៈ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​អភិវឌ្ឍ​គ្រាប់ពូជ​ដែល​ល្អប្រសើរ មាន​ទិន្នផល​ខ្ពស់ ធន់​នឹង​លក្ខខណ្ឌ​អាកាសធាតុ ធន់​នឹង​ជម្ងឺ និង​បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​កសិករ តាមរយៈ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម​ដំណាំ​បន្លែ ។​ល ។​

​តាម​ការស្ទង់មតិ​មួយ​ដែល​ធ្វើឡើង​ដោយ​អង្គការ Access to Seed ក្នុង​ឆ្នាំ​២០១៦ បាន​ចាត់​ចំណាត់ថ្នាក់​គ្រាប់ពូជ​នៃ ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ ជា​ក្រុមហ៊ុន​ដែល​ល្អ​បំផុត​នៅក្នុង​ពិភពលោក ក្នុងការ​បម្រើ​កសិករ​ខ្នាតតូច នេះ​ជា​មោតនភាព​ដ៏​ធំធេង​ណាស់​របស់​ក្រុមហ៊ុន​។ ទន្ទឹមនឹង​មោ​តទភាព​នេះ​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» ប្តេជ្ញា​នឹង​នាំមក​នូវ​ពូជ​បន្លែ​ថ្មីៗ មាន​គុណភាព​កាន់តែ​ប្រសើរ​ជូន​ដល់​កសិករ​កម្ពុជា ក៏ដូចជា​កសិករ​នៅតាម​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​បំពេញ​នូវ​តម្រូវការ​ស្បៀង និង​អាហារ​រូប​ត្ថ​ម្ភ​ជា​សាកល​។​



​អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ​គឺ ពី​ដើម​មក​ឈ្មោះ​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។ កន្លងមក លោកអ្នក​ភាគច្រើន​ធ្លាប់​ឃើញ​មានតែ​កញ្ចប់​គ្រាប់ពូជ​អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» ដែលមាន​តែ​ជា​អក្សរ​ថៃ ឫ ភាសា​វៀតណាម ប៉ុន្តែ​ពេលនេះ​យើង​មាន​កញ្ចប់​គ្រាប់ពូជ​ជា​ភាសា​ខ្មែរ ដែលមាន​ព័ត៌មាន​អំពី​ការប្រើប្រាស់​ជូនទៅ​កសិករ​ខ្មែរ ជាមួយនឹង​ការផ្តល់​ព័ត៌មាន​បន្ថែម​ពី​សំណាក់​ភ្នាក់ងារ​លក់​ផងដែរ​។​

​លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏​នៅតែ​បន្ត​ផ្តល់​សេវាកម្ម​បច្ចេកទេស​ជាប់​ជានិច្ច ដល់​កសិករ​តាមរយៈ ក្រុមការងារ​ផ្ទេរ​ចំណេះដឹង​បច្ចេកទេស ដើម្បីអោយ​ប្រាកដថា កសិករ​គ្រប់រូប​ដែល​ទិញ​គ្រាប់ពូជ​អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» នឹង​ទទួលបាន​ផល​ជាទី​គាប់ចិត្ត​។​



​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» បាន​ចូលរួម​សហការ​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដល់​កសិកម្ម​ដំណាំ​បន្លែ​នៅ​កម្ពុជា អោយមាន​ភាពប្រសើរឡើង និង​ជួយ​បង្កើន​ចំណូល​ដល់​ប្រជាកសិករ​ខ្មែរ​។ អ្វី​ទាំងអស់នេះ​ជា​បេសកកម្ម​ចម្បង​របស់​ក្រុមហ៊ុន អ៊ី​ស វេ​ស្ត ស៊ីដ «​ព្រួញ​ក្រហម​» ហើយ​វា​ក៏​ជា​បេសកកម្ម​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​ខាងមុខៗ​ទៀតផង​ដែរ​។​

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com