ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពោះ​ចេះតែ​កូរ​គ្រូកៗ​ជាប់ មិនមែន​ឃ្លាន​ទេ តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​បាត់ទៅ​?
03, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​យើង​តែងតែ​សម្គាល់​ដឹងថា កាលណា​កូរពោះ​មានន័យថា​ឃ្លានបាយ​ហើយ ប៉ុន្តែ​ករណីខ្លះ ការ​កូរពោះ​មិនមែនជា​សញ្ញា​ឃ្លាន​អាហារ​ទេ ប៉ុន្តែ​វា​ជា​សម្លេង​កើតចេញពី​ពោះវៀនតូច និង​ពោះវៀនធំ​។ ភាគច្រើន​សម្លេង​កូរពោះ​គ្រូកៗ​បែបនេះ​គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ការដែល​រឿងនេះ​កើតឡើង​ញឹកញាប់ និង​មាន​សម្លេង​បែប​មិនធម្មតា​វិញ នោះ​អាច​បញ្ជាក់​អំពី​បញ្ហា​អ្វីមួយ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​។​



​ចំពោះ​សម្លេង​កូរ​ក្នុង​ពោះ​ធម្មតា​គឺ​មិនចាំបាច់​ព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​អ្នក​អាច​កាត់បន្ថយ​អាហារ​ដែល​ធ្វើ​ឲ្យ​កើត​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​វិញ​ដូចជា​៖
•    ផ្លែឈើ​
•    សណ្តែក​
•    អាហារ​ដែលមាន​ជាតិ​ផ្អែម​សិប្ប​និមិត្ត​
•    ភេសជ្ជៈ Carbonate
•    បន្លែ​ដូចជា ស្ពៃក្តោប និង​ប្រូ​ខូ​លី​

​ការដែល​លេប​ខ្យល់​ច្រើន​តាមរយៈ​ការ​ញ៉ាំ​អាហារ​លឿន​ពេក ប្រើ​ទុយោរ​បឺត​ទឹក ឬ​ទំពា​រស្ករ​កៅស៊ូ​ក៏​នាំ​ឲ្យ​កើត​ខ្យល់​ច្រើន​ក្នុង​ផ្លូវ​ក្រពះ​ពោះវៀន​ដែរ​។ យក​ល្អ​គួរតែ​ចាំ​ថា សម្លេង​កូរ​ក្នុង​ពោះ​ភាគច្រើន​គឺមាន​តែ​អ្នក​ទេ​ទើប​លឺ ហើយ​អ្នកផ្សេង​គឺ​មិនដឹង​ឡើយ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com