ជាតិ
អនុប្រធានចលនាស្ត្រីបក្សសង្គ្រោះជាតិ លាលែងពីតំណែង លោកស្រី ម៉េង សុភារី ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័តមាន កាលពីកន្លងទៅ។
× ភ្នំពេញ៖ លោកស្រី ម៉េង សុភារី អនុប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅកាន់ឯកឧត្តម កឹម សុខា ដើម្បីសុំលាលែងពីតំណែង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី ម៉េង សុធារី បញ្ជាក់ថា លោកស្រី សុំលាលែងពីតំណែងជាអនុប្រធានចលនាស្ត្រីតែប៉ុណ្ណោះ តែមិនមែនលាលែងពីគណបក្សសង្គ្រោះជាតិនោះទេ។ ក្រៅពីតំណែងជាអនុប្រធានចលនាស្ត្រី លោកស្រី ម៉េង សុធារី នៅមានតំណែងមួយទៀត គឺប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្ម។ ហើយមូលហេតុចម្បងនៃការបោះបង់តំណែងជាអនុប្រធានចលនាស្ត្រីក្នុងគណបក្សសង្គ្រោះជាតិ គឺដើម្បីឲ្យលោកស្រី មានពេលគ្រប់គ្រាន់ ទៅបំពេញការងារនៅក្នុងនាយកដ្ឋានកិច្ចការបោះឆ្នោត ។
លោកស្រី ម៉េង សុភារី សង្កត់ធ្ងន់ថា លោកស្រី ជាប់រវល់យ៉ាងខ្លាំងនឹងកិច្ចការងារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកស្រី និយាយដូច្នេះថា៖«ខ្ញុំមិនអាចធ្វើកិច្ចការពីរក្នុងពេលតែមួយទេ ព្រោះវាធ្វើឲ្យការងារមានភាពមិនច្បាស់លាស់»។
លោកស្រី ម៉េង សុភារី គឺជាមេធាវីមួយរូប ដែលធ្លាប់ការពារក្តីឲ្យឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ដោយឡែកប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ គឺលោកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ៕
Tag:
ម៉េង សុភាវី
លាលែងតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com