ជាតិ
ជប៉ុន​ផ្ដល់ជំនួយ​ជាង​១២​ម៉ឺន​ដុល្លារ ដល់​អង្គការ PHJ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាតា​និង​ទារ​កនៅ​ខេត្តកំពង់ចាម​
18, Aug 2017 , 4:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជាង​១២​ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្ក​ការ​មូលនិធិ​ជប៉ុន​(PHJ) សម្រាប់​អនុវត្ត គម្រោង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​បឋម​មាតា និង​ទាក នៅ​ខេត្តកំពង់ចាម ។



​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ទឹកប្រាក់​ចំនួន ១២៤,៨៣៩ ដុល្លារ ដែល​ផ្ដល់​ឲ្យ​គម្រោង​អង្ក​ការ PHJ នេះ ក្នុងទិសដៅ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​នៅ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម សម្រាប់​ជួយ​ទ្រទ្រង់​គ្រប់​មណ្ឌល​សុខភាព​នៅ​ទីនោះ តាមរយៈ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ស្ម្គ័​គ្រ​ចិត្ត​សុខភាព​តាម​ភូមិ និង​ការផ្ដល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ផងដែរ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា តាមរយៈ​គម្រោង​នេះ ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​នឹង​ត្រូវបាន​ពង្រីក ហើយ​ស្ថានភាព​សុខភាព​ក៏​នឹង​ត្រូវបាន​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ លោក​បាន​បន្ថែមទៀតថា ជំនួយ​របស់​ជប៉ុន សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ត្រូវបាន​ផ្ដល់ជូន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ល​រដ្ឋ​ដែល​រស់​នៅតាម​កម្រិត​មូលដ្ឋាន​។​



​លោកស្រី FUKUSHIMA Namiko នៃ​អង្គការ PHJ បាន​ថ្លែងថា បច្ចុប្បន្ន​អង្គការ PHJ កំពុង​អនុវត្ត​គម្រោង​ស្ដីពី «​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព​បឋម​សម្រាប់​ម្ដាយ និង​ទារក​នៅក្នុង​ខេត្តកំពង់ចាម​» ដោយ​លើកកម្ពស់​ស្ថានភាព​សុខា​ភាព​ម្ដាយ​និង​ទារក​ក្នុង​តំបន់​ខេត្តកំពង់ចាម​នេះ ។ លោក ស្រី​នៃ​អង្គការ PHJ បាន​បន្តទៀតថា អង្គការ​នេះ​បាន​គាំទ្រ​និង​សហការគ្នា​យ៉ាង​ជិតស្និត​ជាមួយ​ការិយាល័យ​សុខ​ភិ​បាល​ស្រុក​ប្រតិបត្តិ ដើម្បី​លើកកម្ពស់​ជំនាញ​គ្រប់គ្រង​លើ​ការផ្ដល់សេវា​សុខភាព​ម្ដាយ និង​ទារក តាមរយៈ​ការផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដល់​ឆ្មប​មណ្ឌល​សុខភាព និង​ការចុះ​អភិបាលកិច្ច​ប្រចាំខែ​លើ​ការគ្រប់គ្រង​របស់​មណ្ឌល​សុខភាព​។

​លោកស្រី FUKUSHIMA Namiko នៃ​អង្គការ PHJ ក្រោយ​ពិធី​ចុះហត្ថលេខា​បញ្ជ​ប់​បានផ្ដល់​ការសំភាស​ដល់​អ្នក​សារព័ត៌​ដូច្នេះ​ថា «​បច្ចុប្បន្ន​អង្គការ​នេះ​បានធ្វើការ​ផ្ដោតទៅលើ​សហ​គម​ន៍​ហើយ​មានការ​រីកចម្រើន ជា​ចំនុច​ទី​១​នោះ​គឺ​សេវា​សម្រាលកូន​មានការ​កើនឡើង​ច្រើនជាង​មុន បើ​ប្រៀបធៀប​កាលពី​មិនទាន់មាន​គម្រោង​នេះ​។ អត្រា​នៃ​ការស្លាប់​ម្ដាយ​នៃ​ការ​សម្រាលកូន​មិន​ខ្ពស់​ហើយក៏​មិន​ទាប​ដែរ ចំនួន​ម្ដាយ​ដែល​បាន​ស្លាប់​មិនបាន​ភាគរយ​ជាក់លាក់​ឡើយ​ដោយសារតែ អង្គការ​នេះ​មាន​គម្រោង​តែ​ទៅលើ​៣​ណ្ឌ​ល​សុខភាព​ប៉ុណ្ណោះ​ក្នុងស្រុក​ស្ទឹងត្រង់ មិនមែន​សម្រាប់​ខេត្ត​ទាំងមូល​នោះទេ​»​។



​បើតាម​ស្ថានទូត​ជប៉ុន កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល ចាប់ផ្ដើម​នៅ​ឆ្នាំ​២០០២ ។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​២៨៧​លាន​ដុល្លារ លើ​គម្រោង​ចំនួន​១០១ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសំអាត​មីន​៕



Tag:
 កម្ពុជា​-​ជប៉ុន​
 ​ សុខភាព​មាតា​-​ទារក​
 ​ កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com