ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ដោយសារការ៉ុត ស្ត្រីវ័យ៨៤ឆ្នាំ រកឃើញចិញ្ចៀនភ្ជាប់ពាក្យដែលបាត់១៣ឆ្នាំ
18, Aug 2017 ,
8:19 pm
រូបភាព
×
ដោយ:
ធីតា
កាលពីឆ្នាំ២០០៤ លោកយាយ Mary Gram បានបាត់ចិញ្ចៀនអាពាហ៍ពិពាហ៍ក្នុងចម្ការរបស់ខ្លួនដែលស្ថិតក្នុងក្រុង Camrose រដ្ឋ Alberta ប្រទេសកាណដា។ សំណាងល្អ១៣ឆ្នាំក្រោយមក គាត់រកឃើញវាវិញ ដោយសារម៉ើមការ៉ុត។
«ដោយសារតែគ្មានសង្ឃឹមថា អាចរកចិញ្ចៀន ឃើញវិញ ខ្ញុំបានទិញចិញ្ចៀនមួយទៀតភ្លាមៗដោយខ្លួនឯង ដោយមិនបានប្រាប់ប្តីរបស់ខ្ញុំឡើយ។ ខ្ញុំមិនបានប្រាប់គាត់ពីព្រោះមិនចង់ឲ្យគាត់ ទិញអ្វីផ្សេងទៀតសម្រាប់ខ្ញុំ»។ នេះជាការរៀបរាប់របស់លោកយាយ Mary Gram អាយុ៨៤ឆ្នាំ ទៅកាន់វិទ្យុ CBC Radio Canada បន្ទាប់ពីបានរក ឃើញ ចិញ្ចៀនអាពាហ៍ពិពាហ៍របស់ខ្លួនដែលបាត់អស់១៣ឆ្នាំ។
ចិញ្ចៀនត្រូវបានរកឃើញដោយអ្នកស្រី Colleen Daley ដែលជាកូនប្រសារ និងជាអ្នកដែលរស់នៅក្នុងចម្ការ។ អ្នកស្រី Colleen បានអះអាងថា គាត់បានជីកម៉ើមការ៉ុតដើម្បីយកធ្វើម្ហូបសម្រាប់អាហារពេលល្ងាច ពេលនោះ ស្រាប់តែគាត់បានឃើញ ម៉ើមមួយស្រោបដោយចិញ្ចៀនមាស។
អ្នកស្រី Colleen បានសួរស្វាមីរបស់ខ្លួនអំពីចិញ្ចៀន។ ស្វាមីគាត់ដែលបានដឹករឿងរបស់ម្តាយ ក៏បានរៀបរាប់ពីដំណើររឿងប្រាប់ភរិយា។
លោកយាយ Mary Gram រីករាយយ៉ាងខ្លាំង ចំពោះការរកឃើញឡើងវិញដោយមិននឹកស្មានដល់នេះ។ ទោះបីយ៉ាងណាក៏ដោយស្វាមីរបស់លោកយាយ ដែលបានទទួលមរណភាពកាលពី៥ឆ្នាំមុន ពោលគឺបន្ទាប់ពីប្រារព្ធខួបអាពាហ៍ពិពាហ៍៦០ឆ្នាំ មិនឱកាសដឹងពីអាថ៌កំបាំងនេះឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម