ពីនេះ ពីនោះ
រូបត្លុក
ក្រីក្រ​ស្រឡាញ់គ្នា ពេល​មាន​ទ្រព្យា ខែងរ៉ែង​ពើងទ្រូង​
14, Apr 2019 , 3:29 pm        
រូបភាព
ដោយ:
​តើ​អ្នកណាខ្លះ​ជួបប្រទះ​រឿង​ដូចនេះ​? ហើយ​តើ​អ្នកណាខ្លះ ធ្លាប់ធ្វើ​ដូចនេះ​? មាន​ករណី​មិនតិច​ឡើយ​ដែល​គេ​ធ្លាប់​ឮ​មនុស្ស​ត្អូញត្អែរ និង​បង្ហាញ​អារម្មណ៍​ខកចិត្ត​អំពី​ការបែកបាក់​មិត្តភាព​រវាង​មិត្ត​ភ​ក្កិ ឬ​ក្តី​ស្រឡាញ់​រវាង​បងប្អូន នៅពេលដែល​ជីវភាព​របស់​ពួកគេ​រុងរឿង លែង​ក្រីក្រ​ដូច​មុន​។​



​អ្នកខ្លះ​ជា​មិត្តភក្តិ​ស្លាប់រ​ស់នឹង​គ្នា​នៅ​វ័យ​កុមារភាព ឬ​នៅក្នុង​ជីវ​ភាពជា​និស្សិត​។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​ចម្រើន​វ័យ ប្រឹង​ធ្វើការ​រៀងខ្លួន មានជីវិត​ថ្មី​រៀងខ្លួន មិត្តភាព​ក៏​រសាយ​បាត់ ហើយក៏​ប្រឹងប្រែង​ប្រជែង​គ្នា​រឿង​ទ្រព្យសម្បត្តិ​ទៅវិញ​។

​ពេលខ្លះ មិត្តភក្តិ​ដែលមាន​ចំណូល​តិចតួច ក៏​មិន​ហ៊ាន​ទៅ​ជួប​មិត្តភក្តិ​ដែល​ក្លាយជា​អ្នកមាន​ទ្រព្យ ហើយ​យូរៗ​ទៅ​ក៏​ណាយចិត្ត​ពីគ្នា​។​

​ករណី​ដូចគ្នានេះ ក៏​កើតមាន​ចំពោះ​បងប្អូន​បង្កើត ជីដូនមួយ ជីទួតមួយ​ដែរ​។ សាច់ញាតិ​ដែល​ខ្សត់ខ្សោយ​រមែង​មិនមាន​ហា​ស្តី ស្វែងរក​ជួប​អ្នកមាន​ថ្លៃថ្នូរ​ឡើយ​។ អ្នកមាន​ទ្រព្យ​តែងតែ​រវល់​នឹង​ការងារ​ខ្លួន​ផង ហើយក៏​ប្រហែលជា​ផ្លាស់ប្តូរ​អត្តចរិត​ខ្លះ​ផង​។ ទីបំផុត ក្តី​ស្រឡាញ់គ្នា​ក៏​កាន់តែ​សាប មិន​ផ្អែម​ទៀតឡើយ​។

​តែ​ក៏មាន​មនុស្ស​មួយចំនួន​ដែល​មិន​ផ្លាស់ប្តូរ​ភាពសាមញ្ញ និង​សេចក្តី​រាប់អាន​មិត្តភក្តិ បងប្អូន សាច់ញាតិ​នោះដែរ​។

​អ្នកមាន​ទ្រព្យា បើ​មាន​ចិត្តជា សម្បូរ​មិត្តភក្តិ តែង​មក​ឈូឆរ កំដរ​ឥតអាក់ នាំ​ឲ្យ​ត្រជាក់ ចិត្តថ្លើម​ជានិច្ច ៕


© រក្សាសិទ្ធិដោយ thmeythmey.com