បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
AMK ពង្រីក​ទំហំ​ឥណទាន​ដល់ ៥​ម៉ឺន​ដុល្លារ ដើម្បី​ចាប់យក​អតិថិជន​ជា​សហគ្រាស​ធុន​តូច
19, Aug 2017 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ ភីអិលស៊ី (AMK)  បាន​ពង្រីក​លទ្ធភាព​ស​ម្រា​ប់​អតិថិជន​របស់ខ្លួន​ដែល​អាច​ឲ្យ​ពួកគេ​ខ្ចីប្រាក់​ច្រើន​បំផុត​៥​ម៉ឺន​ដុល្លារ​។ លោក ទុំ ច័ន្ទ​ដេ​ត នាយក​ប្រតិបត្តិ​រង​ឥណទាន​នៃ​គ្រឹះស្ថាន AMK បាន​ពន្យល់ថា AMK  ត្រូវតែ​បោះជំហាន​ទៅមុខ ដោយ​មិនអាច​នៅតែ​រក្សា​ទំហំ​កម្ចី​ដូច​មុន​ត្រឹម ៥​ពាន់​ដុល្លារ​នោះ​ទៀត​ទេ​។ លោក ច័ន្ទ​ដេ​ត បន្តថា ការរក្សា​ទំហំ​កម្ចី នៅ​ដដែល​អាច​ប្រឈម​ការបាត់បង់​អតិថិជន ខណៈ​អាជីវកម្ម​របស់​ពួកគេ​ត្រូវបាន​ពង្រីក​កាន់តែ​ធំ និង​មាន​តម្រូវការ​ទុន​កាន់តែច្រើន​។



​ទន្ទឹមនឹង​ថែរក្សា​អតិថិជន​ដែលមាន​ស្រាប់ លោក ទុំ ច័ន្ទ​ដេ​ត បញ្ជាក់ថា AMK បាន​សម្លឹង​ឃើញ​ឱកាស​ចាប់យក​អតិថិជន​ជា​សហគ្រាស​ធុន​តូច និង​តូច​បំផុត​នៅ​កម្ពុជា​ដែល​កំពុងមាន​តម្រូវការ​ទុន​បន្ថែម​។

​សូម​ស្ដាប់​បទ​សម្ភាសរ​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទុំ ច័ន្ទ​ដេ​ត ខាងក្រោម​នេះ​៖








Tag:
 AMK
  មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com