ពីនេះ ពីនោះ
​អ្វី​ទៅជា «​សន្តិសុខ​ថាមពល​» និង «​សន្តិសុខ​ស្បៀង​»?
19, Aug 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​សន្តិសុខ​ថាមពល​» និង «​សន្តិសុខ​ស្បៀង​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​សន្តិសុខ​ថាមពល​» (Energy security) ជា​វិធាន​ការធានា​សន្តិសុខ​ដែល​ប្រជាជាតិ​មួយ​ឬ​សហគមន៍​ពិភពលោក​ទាំងមូល​ត្រូវតែ​អនុវត្ត ដើម្បី​រក្សា​ការផ្គត់ផ្គង់​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​។

​ចំណែកឯ «​សន្តិសុខ​ស្បៀង​» (Food security) ជា​ស្ថាន​ភាពប្រសើរ​មួយ​ដែល​កើតមានឡើង​នៅពេលដែល​ប្រជាជន​ទទួល​សិទ្ធិ​ការពារ​ក្នុងការ​ទទួលបាន​នូវ​បរិមាណ​ចំណីអាហារ​គ្រប់គ្រាន់​ដែលមាន​សារធាតុចិញ្ចឹម​និង​សុវត្ថិភាព​សម្រាប់​ការលូតលាស់​ប្រចាំថ្ងៃ ការអភិវឌ្ឍ​និង​ជីវិត​ដែលមាន​សុខភាព​ល្អ​និង​ភាព​សកម្ម​។  អសន្តិសុខ​ស្បៀង​អាច​បណ្តាលមកពី​ភាព​មិនអាច​ទទួលបាន​សិទ្ធិ​ការពារ​នូវ​ចំណីអាហារ លទ្ធភាព​នៃ​ការទិញ​មិន​គ្រប់គ្រាន់ ការបែងចែក​មិន​សមស្រប ឬ​ការបរិភោគ​អាហារ​មិន​គ្រប់គ្រាន់​នៅតាម​លំនៅឋាន​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com