ពីនេះ ពីនោះ
បន្ថយ​ប្រើ​ស្បោង​ប្លា​ស្ទិ​ក ដើម្បី​ផែនដី​!
19, Dec 2020 , 9:29 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសហភាពអឺរ៉ុប
រូបភាពពីហ្វេសប៊ុកសហភាពអឺរ៉ុប
ដោយ: ថ្មីៗ


​បទ ពាក្យ​៩

-​រំលឹក​រឿង​ចាស់​ច្បាស់​ក្មេង​ខ្លះ​សើចយំ​    ​ថា​សង្គមចាស់​លំៗ​មិន​លូតលាស់​
​ចេះ​ពូកែ​ច្បាស់​ណាស់​តែ​ខាង​កាប់​គាស់​    ​ខ្លាំង​ភ្ជួរ​រាស់​រុករាន​ព្រៃដាំ​ដំណាំ​។​

-​ខ្វះ​គំនិត​គិត​លៃ​ច្នៃ​បង្កើត​ថ្មី​    ​    ​    ​ប្រើតែ​អ្វី​ដែលមាន​ស្រាប់​ជាប្រចាំ​
​ស្លឹកឈើ​ព្រៃ​លៃ​បេះបោច​រាប់សិប​ឆ្នាំ​    ​មិន​សកម្ម​រឿង​រុករក​បង្កើត​សោះ​។​

-​ស្លឹក​ខ្លុង​ត្បែង​ចេក​ឈូក​ស្វែងរក​បេះ​តោង​    ​ក្មេង​ប្រើ​ស្បោង​ប្លា​ស្ទិ​ក​ច្នៃ​ខ្ចប់​របស់​
​ងាយស្រួល​ប្រើ​មាន​គ្រប់​ពណ៌​ល្អ​ស្រស់ៗ​    ​បត់បែន​បោះចោល​ក៏​ងាយ​រាយ​តាម​ខ្យល់​។​

-​មិន​ងាយ​ខូច​តូច​ដូច​ធំ​រុំ​វេច​ខ្ចប់​    ​    ​កាប់​កាយកប់​គប់​គ្រវែង​លែង​ភ័យ​ខ្វល់​
​ស្បោង​ប្លា​ស្ទិ​ក​អាច​រកបាន​តាម​ផ្សារ​ថ្នល់​    ​រឿង​អ្វី​ខ្វល់​ត្រូវ​ប្រើ​ស្លឹក​មក​វេច​ខ្ចប់​?

-​ងាយ​មែនពិត​គិត​ឲ្យ​ដល់​ខ្វល់​កើន​ទ្វេ​    ​មិន​លេង​ទេ​រឿង​ប្លា​ស្ទិ​ក​នាំ​ធុញថប់​
​អ្នកប្រាជ្ញ​ផ្តាំ​នៅ​រយ​ឆ្នាំ​ពេល​យើង​កប់​    ​ដុត​ខ្យល់​ចប់​ជាតិពុល​សព្វ​សុស​ផែនដី​។​

-​លោកអ្នក​ប្រាជ្ញ​ខ្លាច​ខ្លាំង​ពិត​គិត​ផ្តែផ្តាំ​    ​មិត្ត​អើយ​ចាំ​បើសិន​អាច​ទាំងប្រុស​ស្រី​
​កាត់បន្ថយ​រាល់​ប្លា​ស្ទិ​ក​ជួយ​ផែនដី​    ​    ​អាច​ដែរ​អី​ច្នៃ​ស្លឹកឈើ​ដូច​ចាស់ៗ​?​    ​    ​    ​


© រក្សាសិទ្ធិដោយ thmeythmey.com