ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រីបែបណាដែលគួរចៀសវាងការហាត់ប្រាណក្នុងពេលមានផ្ទៃពោះ?
× ការថែរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អក្នុងពេលមានផ្ទៃពោះគឺជារឿងដែលត្រូវធ្វើជាចាំបាច់។ ការហាត់ប្រាណជាប្រចាំអាចជួយរក្សារាង និងស្រស់ស្អាតបាន។ ការហាត់ប្រាណនឹងពង្រឹងដល់ជំហររាងកាយ និងបំបាត់នូវរាល់ការមិនមានផាសុកភាពនៃការឈឺខ្នង ឬអស់កម្លាំងដែលទាក់ទងនឹងការមានផ្ទៃពោះ។
យ៉ាងណាមិញ បើសិនជាអ្នកមានផលវិបាកនានា ឬជំងឺនោះ ចូរចៀសវាងការហាត់ប្រាណ។ ការពិគ្រោះជាមួយគ្រូពេទ្យមុននឹងហាត់ប្រាណគឺជារឿងដែលត្រូវធ្វើដែរ។ គ្រូពេទ្យនឹងផ្តល់នូវការណែនាំចំពោះការហាត់ប្រាណបើសិនជាអ្នកមានជំងឺណាមួយក្នុងខ្លួន។
ចូរចៀសវាងការហាត់ប្រាណបើសិនជាអ្នកមានបញ្ហាសុខភាពដូចជា៖
• ជំងឺហឺត ឬរលាកទងសួតរ៉ាំរ៉ៃ
• ជំងឺបេះដូង
• ជំងឺទឹកនោមផ្អែម
• លើសសម្ពាធឈាម
• មានកូនភ្លោះ
• ត្រៀមក្រឡាភ្លើង
• សុកបាំងមាត់ស្បូន
• មាត់ស្បូនបើកមុនកំណត់
• ធ្លាក់ឈាម
• ធ្លាប់រលូតកូនរួចពីមុន
• មាត់ស្បូនខ្សោយ
• ធ្លាប់មានប្រវត្តិកើតកូនមិនគ្រប់ខែពីមុន។
បើសិនជាអ្នកមានអារម្មណ៍ថាមានអាការៈដូចខាងក្រោមនេះខណៈពេលកំពុងតែហាត់ប្រាណ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម៖
• ធ្លាក់ឈាមតាមទ្វារមាស
• ឈឺក្នុងទ្រូង
• វិលមុខ
• ឈឺក្បាល
• ពិបាកដកដង្ហើម
• ហើមជើង
• ខ្សោយសាច់ដុំ
• រមួលក្រពើ
បើសិនជាអ្នកបានហាត់ប្រាណជាទៀងទាត់ក្នុងពេលមានផ្ទៃពោះមុនៗ មិនមែនមានន័យថា អ្នកអាចបន្តធ្វើវាទៀតក្នុងពេលមានផ្ទៃពោះលើកក្រោយឡើយ។ ការមានផ្ទៃពោះនីមួយៗមានលក្ខណៈខុសៗគ្នា ហើយមានតែគ្រូពេទ្យប៉ុណ្ណោះទើបអាចសម្រេចបានថាអ្វីទៅជារឿងត្រឹមត្រូវ និងមិនត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com